Wednesday, April 6, 2016

ប្រធាន:តាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុន។ចូរបង្ហាញមាគ៌ាអភិវឌ្ឍសម័យសង្គមរាស្ត្រនិយមអោយបានពិស្តារ។ សេចក្តីអធិប្បាយ យើងទាំងអស់គ្នាបានសិក្សារួចមកហើយពីដំណើររឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានរៀបរាប់យ៉ងលម្អិតពីស្ថានភាពនាសម័យសង្គមរាស្ត្រនិយមដែលបានដឹកនាំដោយព្រះបាទនរោត្តមសីហនុដែលធ្វើឲ្យប្រទេសមានឯករាជ្យសុខសន្តិភាពពេញលេញធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុនទើបមានមតិមួយលើកឡើងថាតាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុន។ចូរបង្ហាញពីមាគ៌ាអភិវឌ្ឍសម័យសង្គមរាស្ត្រនិយមអោយបានពិស្តារ។ ដើម្បីជាទុនក្នុងការបកស្រាយប្រធានខាងលើនេះយើងគម្បីយល់ពាក្យគន្លឹះខ្លះជាមុនសិនដូចជាពាក្យដុនដាបគឺសំដៅទៅសផាភាពតានតឹងឬវេទនាខ្លាំងដោយរងសំពាធអ្វីមួយជាក់ស្តែងវាសំដៅទៅកាន់ភាពតានតឹងនឹងវេទនាផ្នែកជីវភាពរបស់ប្រជាពលរដ្ឋរីឯពាក្យធូរធារគឺសំដៅទៅកាន់ការរីកចម្រើនឬបានធូរស្រាលជាងមុន។មតិនេះសំដៅលើការអភិវឌ្ឍនឹងផ្លាស់ប្តូរមេដឹកនាំនឹងផ្នត់គំនិតសង្គមទៅរកវឌ្ឍន៍ភាពដោយមានវត្តមានថ្មីគឺព្រះបាទនរោត្តមសីហនុដែលព្រះអង្គទ្រង់បានកំណែទម្រង់ជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរកស៊ីចញ្ចឹមជីវិតឲ្យមានភាពរលូនជាងមុនច្រើនធ្វើឲ្យប្រជាជនមានជីវភាពធូរធារទាំងនៅទីក្រុងនឹងជនបទមានសិទ្ធសេរីភាពគ្រប់គ្រាន់អាចដើរហើយនឹងប្រកបមុខរបរត្រឹមត្រូវដោយមិនខ្លាចការជិះជាន់គាបសង្កត់ទៀតឡើយមិនដូចជារបបមិនច្បាស់ការហើយសិទ្ធអំណាចស្ថិតនៅដៃអ្នកមានទឹកប្រាក់អាចជួលខ្មោចឲ្យកិនម្សៅនោះឡើយពោលគឺរបបនាយទុនឬមូលធននិយមដែលជិះជាន់ប្រជាជនស្លូតត្រង់ឲ្យរស់នៅពិបាកជាងស្លាប់នោះទៀតឡើយ។ការគ្រប់គ្រងរបស់ព្រះអង្គបានរៀបចំឲ្យប្រជាពលរដ្ឋអាចធ្វើការបញ្ជេញមតិដោយសេរីដោយរៀបចំសមាថជាតិជាមួយប្រជាជនឲ្យមានតម្លាភាពដោយអាចចូលរួមគ្រប់មន្ត្រីជាន់ថ្នាក់សួរសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គក្នុងគម្រុងពេលមួយឆ្នាំម្តងហើយសមាថជាតិនេះក៏មានប្រសិទ្ធភាពជម្រះមន្ត្រីអសកម្មនឹងមន្ត្រីពុករលួយជាច្រើនផងដែរដែលធ្វើឲ្យប្រជាជនទាំងទីក្រុងនឹងជនបទរស់ដោយសុខសន្តិភាពពេញលេញក្សាន្តត្រាន្តហើយវាក៏ជាកត្តាជោគជ័យនៃនយោបាយសង្គមរាស្ត្រនិយមរបស់ព្រះអង្គផងដែរ។លើសពីនេះទោទៀតព្រះអង្គអនុវត្តន៍គោនយបាយទឹករបស់ព្រះអង្គប្រកបដោយប្រសិទ្ធភាពនឹងការគាំទ្រយ៉ាងខ្លាំងពីប្រជាកសិករព្រោះ៩០%នៃប្រជាជនកម្ពុជាជាកសិករនៅជនបទដូចនេះនយោបាយនេះពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនលើសលប់ដល់ប្រជាកសិករខ្មែររបស់ព្រះអង្គដោយព្រះអង្គបានពង្រីកប្រឡាយស្ទឹងដែលមានស្រាប់នឹងអភិរក្សវាទុកហើយជីកបន្ថែមនៅប្រឡាយទឹកស្ទឹងព្រែកផ្សេងៗខ្វាត់ខ្វែងពេញផ្ទៃប្រទេសដែលជាសសៃឈាមមិនអាចខ្វះបាន។បន្ថែមពីនេះទៀតព្រះអង្គបានកែប្រែជួសជុលភាពអសកម្មនៃក្បាលម៉ាស៊ីនដឹកនាំឲ្យដំណើរការល្អនឹងភាពស្ពឹកស្រពន់នៃមន្ត្រីទាំងនោះដោយជំនួសដោយមន្ត្រីវ័យក្មេងមានសម្ថតភាពជាច្រើនរួមទាំងរដ្ឋមន្ត្រីកំលោះដែលបានជួយពូហមជាដើម។កាន់តែពិសេសព្រះអង្គក៏បានរៀបចំទំនាក់ទំនងការបរទេសកាន់តែជិតស្និតនឹងពិភពលោកខាងក្រៅផងដែលជាហេតុមានថៅកែជាច្រើនមកវិនិយោគទន់ដែលជាកត្តាធ្វើឲ្យប្រជាជនខ្មែររួមទាំងពូហមរស់នៅបានសុខសាន្តផងដែរដូចពូហមបានលាលោករដ្ឋមន្ត្រីកម្លោះទៅធ្វើចម្ការស្រែនៅស្រុកកំនើតនាខេត្តបាត់ឌំបងយ៉ាងសុខសាន្តនាពេលប្រទេសសុខសាន្តដែលបានព្រះអាទិត្យថ្មីរះលើផែនដីកម្ពុជាដ៏ចំណាស់នេះឲ្យមានពន្លឺចែងចាំងជាថ្មីម្តងទៀត។ សរុបមកតាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុននឹងមានលក្ខណះប្រសើរជាងមុនមែនពីព្រោះការរះនៃព្រះអាទិត្យថ្មីនេះពិតជាមានភាពខុសប្លែកពីព្រះអាទិត្យមុនៗមែនដែលធ្វើប្រទេសជាតិរីកចម្រើនហើយប្រជាជនមានភាពធូរធារជាងមុនផងដែរនឹងរស់នៅគ្មានការគាបសង្កត់ពីអ្នកមានអំណាចឬនាយទុនទៀតផងដែរ។ ឆ្លងតាមការបកស្រាយខាងលើយើងហ៊ានសនិដ្ឋានថាតាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុននឹងមានលក្ខណះប្រសើរជាងមុនមែនពីព្រោះការរះនៃព្រះអាទិត្យថ្មីនេះពិតជាមានភាពខុសប្លែកពីព្រះអាទិត្យមុនៗមែនដែលធ្វើប្រទេសជាតិរីកចម្រើនហើយប្រជាជនមានភាពធូរធារជាងមុនផងដែរ។កូនខ្មែរជំនាន់ក្រោយដែលជាមេដឹកនាំនៅថ្ងៃក្រោយនឹងបានប្រព្រឹត្តតាម គម្រូព្រះអង្គដែលជាគម្រូល្អសម្រាប់ប្រទេសជាតិ។

ប្រធាន:តាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុន។ចូរបង្ហាញមាគ៌ាអភិវឌ្ឍសម័យសង្គមរាស្ត្រនិយមអោយបានពិស្តារ។
សេចក្តីអធិប្បាយ
            យើងទាំងអស់គ្នាបានសិក្សារួចមកហើយពីដំណើររឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានរៀបរាប់យ៉ងលម្អិតពីស្ថានភាពនាសម័យសង្គមរាស្ត្រនិយមដែលបានដឹកនាំដោយព្រះបាទនរោត្តមសីហនុដែលធ្វើឲ្យប្រទេសមានឯករាជ្យសុខសន្តិភាពពេញលេញធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុនទើបមានមតិមួយលើកឡើងថាតាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុន។ចូរបង្ហាញពីមាគ៌ាអភិវឌ្ឍសម័យសង្គមរាស្ត្រនិយមអោយបានពិស្តារ។
            ដើម្បីជាទុនក្នុងការបកស្រាយប្រធានខាងលើនេះយើងគម្បីយល់ពាក្យគន្លឹះខ្លះជាមុនសិនដូចជាពាក្យដុនដាបគឺសំដៅទៅសផាភាពតានតឹងឬវេទនាខ្លាំងដោយរងសំពាធអ្វីមួយជាក់ស្តែងវាសំដៅទៅកាន់ភាពតានតឹងនឹងវេទនាផ្នែកជីវភាពរបស់ប្រជាពលរដ្ឋរីឯពាក្យធូរធារគឺសំដៅទៅកាន់ការរីកចម្រើនឬបានធូរស្រាលជាងមុន។មតិនេះសំដៅលើការអភិវឌ្ឍនឹងផ្លាស់ប្តូរមេដឹកនាំនឹងផ្នត់គំនិតសង្គមទៅរកវឌ្ឍន៍ភាពដោយមានវត្តមានថ្មីគឺព្រះបាទនរោត្តមសីហនុដែលព្រះអង្គទ្រង់បានកំណែទម្រង់ជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការរកស៊ីចញ្ចឹមជីវិតឲ្យមានភាពរលូនជាងមុនច្រើនធ្វើឲ្យប្រជាជនមានជីវភាពធូរធារទាំងនៅទីក្រុងនឹងជនបទមានសិទ្ធសេរីភាពគ្រប់គ្រាន់អាចដើរហើយនឹងប្រកបមុខរបរត្រឹមត្រូវដោយមិនខ្លាចការជិះជាន់គាបសង្កត់ទៀតឡើយមិនដូចជារបបមិនច្បាស់ការហើយសិទ្ធអំណាចស្ថិតនៅដៃអ្នកមានទឹកប្រាក់អាចជួលខ្មោចឲ្យកិនម្សៅនោះឡើយពោលគឺរបបនាយទុនឬមូលធននិយមដែលជិះជាន់ប្រជាជនស្លូតត្រង់ឲ្យរស់នៅពិបាកជាងស្លាប់នោះទៀតឡើយ។ការគ្រប់គ្រងរបស់ព្រះអង្គបានរៀបចំឲ្យប្រជាពលរដ្ឋអាចធ្វើការបញ្ជេញមតិដោយសេរីដោយរៀបចំសមាថជាតិជាមួយប្រជាជនឲ្យមានតម្លាភាពដោយអាចចូលរួមគ្រប់មន្ត្រីជាន់ថ្នាក់សួរសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គក្នុងគម្រុងពេលមួយឆ្នាំម្តងហើយសមាថជាតិនេះក៏មានប្រសិទ្ធភាពជម្រះមន្ត្រីអសកម្មនឹងមន្ត្រីពុករលួយជាច្រើនផងដែរដែលធ្វើឲ្យប្រជាជនទាំងទីក្រុងនឹងជនបទរស់ដោយសុខសន្តិភាពពេញលេញក្សាន្តត្រាន្តហើយវាក៏ជាកត្តាជោគជ័យនៃនយោបាយសង្គមរាស្ត្រនិយមរបស់ព្រះអង្គផងដែរ។លើសពីនេះទោទៀតព្រះអង្គអនុវត្តន៍គោនយបាយទឹករបស់ព្រះអង្គប្រកបដោយប្រសិទ្ធភាពនឹងការគាំទ្រយ៉ាងខ្លាំងពីប្រជាកសិករព្រោះ៩០%នៃប្រជាជនកម្ពុជាជាកសិករនៅជនបទដូចនេះនយោបាយនេះពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនលើសលប់ដល់ប្រជាកសិករខ្មែររបស់ព្រះអង្គដោយព្រះអង្គបានពង្រីកប្រឡាយស្ទឹងដែលមានស្រាប់នឹងអភិរក្សវាទុកហើយជីកបន្ថែមនៅប្រឡាយទឹកស្ទឹងព្រែកផ្សេងៗខ្វាត់ខ្វែងពេញផ្ទៃប្រទេសដែលជាសសៃឈាមមិនអាចខ្វះបាន។បន្ថែមពីនេះទៀតព្រះអង្គបានកែប្រែជួសជុលភាពអសកម្មនៃក្បាលម៉ាស៊ីនដឹកនាំឲ្យដំណើរការល្អនឹងភាពស្ពឹកស្រពន់នៃមន្ត្រីទាំងនោះដោយជំនួសដោយមន្ត្រីវ័យក្មេងមានសម្ថតភាពជាច្រើនរួមទាំងរដ្ឋមន្ត្រីកំលោះដែលបានជួយពូហមជាដើម។កាន់តែពិសេសព្រះអង្គក៏បានរៀបចំទំនាក់ទំនងការបរទេសកាន់តែជិតស្និតនឹងពិភពលោកខាងក្រៅផងដែលជាហេតុមានថៅកែជាច្រើនមកវិនិយោគទន់ដែលជាកត្តាធ្វើឲ្យប្រជាជនខ្មែររួមទាំងពូហមរស់នៅបានសុខសាន្តផងដែរដូចពូហមបានលាលោករដ្ឋមន្ត្រីកម្លោះទៅធ្វើចម្ការស្រែនៅស្រុកកំនើតនាខេត្តបាត់ឌំបងយ៉ាងសុខសាន្តនាពេលប្រទេសសុខសាន្តដែលបានព្រះអាទិត្យថ្មីរះលើផែនដីកម្ពុជាដ៏ចំណាស់នេះឲ្យមានពន្លឺចែងចាំងជាថ្មីម្តងទៀត។
សរុបមកតាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុននឹងមានលក្ខណះប្រសើរជាងមុនមែនពីព្រោះការរះនៃព្រះអាទិត្យថ្មីនេះពិតជាមានភាពខុសប្លែកពីព្រះអាទិត្យមុនៗមែនដែលធ្វើប្រទេសជាតិរីកចម្រើនហើយប្រជាជនមានភាពធូរធារជាងមុនផងដែរនឹងរស់នៅគ្មានការគាបសង្កត់ពីអ្នកមានអំណាចឬនាយទុនទៀតផងដែរ។

ឆ្លងតាមការបកស្រាយខាងលើយើងហ៊ានសនិដ្ឋានថាតាមរយះរឿងព្រះអាទិត្យថ្មីរះលើដីចាស់គេដឹងថាអ្នកស្រុកពីដើមមានសភាពដុនដាបនោះឥឡូវប្រែជាមានសភាពធូរធារជាងមុននឹងមានលក្ខណះប្រសើរជាងមុនមែនពីព្រោះការរះនៃព្រះអាទិត្យថ្មីនេះពិតជាមានភាពខុសប្លែកពីព្រះអាទិត្យមុនៗមែនដែលធ្វើប្រទេសជាតិរីកចម្រើនហើយប្រជាជនមានភាពធូរធារជាងមុនផងដែរ។កូនខ្មែរជំនាន់ក្រោយដែលជាមេដឹកនាំនៅថ្ងៃក្រោយនឹងបានប្រព្រឹត្តតាម គម្រូព្រះអង្គដែលជាគម្រូល្អសម្រាប់ប្រទេសជាតិ។

No comments:

Post a Comment