Sunday, March 27, 2016

ចូរប្រៀបធៀបស្នេហារបស់លឹមនឹងនាងហេងក្នុងរឿងគូលីកំនែនជាមួយស្នេហាទុំនឹងទាវក្នុងរឿងទុំទាវឲ្យបានពិស្តារ។

ប្រធាន៖ចូរប្រៀបធៀបស្នេហារបស់លឹមនឹងនាងហេងក្នុងរឿងគូលីកំនែនជាមួយស្នេហាទុំនឹងទាវក្នុងរឿងទុំទាវឲ្យបានពិស្តារ។សេចក្តីអធិប្បាយមនុស្សគ្រប់រូបដែលកើតមកលើលោកនេះតែរតែមានលក្ខណះដូចគ្នានឹងខុសគ្នាខ្លះជានិចមិនថារូបរាងចិត្តគំនិតដូចគ្នាទេសូម្បីតែរឿងមនោសញ្ចេតនាក៏មានលក្ខណះដូចគ្នាខុសគ្នាដែរ។ចំពោះបញ្ហានេះរឿងគូលីកំនែននឹងទុំទាវក៏អ្នកនិពន្ធកលើកយកសេក្តីស្នេហារវាងកំលោះក្រមុំពីរគូគឺលឹមនិងនាងហេងនឹងទុំទាវមានលក្ខណះដូចគ្នានឹងខុសគ្នាមកបង្ហាញដែរ។តើសេចក្តីស្នេហាលឹមនិងនាងហេងនឹងទុំទាវមួយណាមានលក្ខណះប្រសើរជាង។            ដើម្បីជាដើមទុនក្នុងការបកស្រាយគប្បីយល់ពាក្យគន្លឹះខ្លះជាមុនសិនដូចជាសេចក្តីស្នេហាគឺសំដៅទៅលើការស្រលាញ់ពិតស្អិតដូចជ័រ។អត្ថន័យនៃប្រធាននេះចង់ឲ្យធ្វើការប្រៀវធៀបរបស់លឹមនឹងនាងហេងជាមួយទុំទាវក្នុងរឿងគូលីកំនែននឹងទុំទាវ។បើគេពិនិត្យលក្ខណះដូចគ្នានៃសេចក្តីស្នេហារបស់លឹមនឹងនាងហេងជាមួយទុំទាវឃើញថាពួកគេជាគូស្នេហ៍ដែលមានចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកតស៊ូប្តូរផ្តាច់នឹងមានភក្តីភាពចំពោះគ្នាជានិច្ច។ជាក់ស្តែងលឹមជាមួយនាងហេងពួកគេតែងតែរក្សាភាពស្មោះត្រង់ចិត្តប្តូរផ្តាច់នឹងភក្តីភាពជានិចដូចនាងហេងបានបដិសេធនឹងលោកចៅហ្វាយដែលមានចិត្តស្រលាញ់ខ្លួន(...កុំថាកុង្សីទៀតក៏ខ្ញុំមិនព្រមបែកចិត្តពីបងលឹមបានឡើយ...)ចំនែកទុំទាវក៏ដូចនេះដែរគឺគេតែងតែស្មោះត្រង់តស៊ូប្តូរផ្តាច់នឹងគ្នាពិសេសដើម្បីរក្សាភក្តីភាពចំពោះទុំនាងទាវហ៊ានធ្វើអត្តឃាតមិនព្រមធ្វើជាប្រពន្ធម៉ឺនងួនឡើយ។ចំពោះលក្ខណះខុសគ្នានៃសេចក្តីស្នេហារបស់លឹមនឹងនាងហេងកើតឡើងរយះពេលយូរដោយគេបានសិក្សាចិត្តគ្នាយ៉ាងយូរក្រោយពីការស្តីដណ្តឹងរបស់ម្តាយឪពុក។លឹមនេងហេងបានក្លាយជាគូស្នេហ៍ក្រោយពីការពិសោធន៍យល់ចិត្តគ្នាទៅវិញទៅមកអស់រយះពេលច្រើនឆ្នាំខែដូចជាពួកគេច្រូតកាត់ជាន់អង្ករតែ២នាក់ធ្វើឲ្យពួកគេស្គាល់ចិត្តគ្នាច្បាស់។ហេតុនេះហើយទើបគេទាំងពីរមានភាពស្មោះត្រង់ប្តូរផ្តាច់នឹងគ្នា។សេចក្តីស្នេហារបស់លឹមនឹងហេងជាស្នេហាស្របច្បាប់ទៅតាមប្រពៃណីដែលធ្វើឲ្យគែគ្រប់គ្នារាប់អាន។លឹមនឹងហេងបានក្លាយជាគូដណ្តឹងនឹងគ្នាតាមម្តាយទុកឪពុកដាក់គឺនាងហេងត្រូវតាង៉ែតយាយម៉ុកស្តីដណ្តឹងតាមប្រពៃណីឲ្យទៅលឹមដែលជាកូនពៅរបស់គាត់។គឺកត្តានេះហើយដែលមេឃុំផាន់បំបែកលឹមឲ្យទៅធ្វើជាគូលីនៅពោធិ៍ចិនតុងព្រោះតែខ្លាចអំណាចជាគូស្នេហ៍ពេញច្បាប់របស់លឹមពោលគឺបើលឹមនៅមេឃុំផាន់ប្រាកដជាមិនហ៊ានមកលួងលោមនាងហេងដើម្បីផ្គួបចិត្តចៅហ្វាយឡើយ។ចំនែកទុំទាវសេក្តីស្នេហារបស់ពួកគេជាប្រភេទស្នេហាកាំរន្ទះឃើញភ្លាមស្រឡាញ់ភ្លៀតសេចក្តីស្នេហានេះកើតឡើងព្រោះតែភ្នែកទាំងពីររបស់ពួកគេប៉ះទង្គិចគ្នាតែប៉ុណ្តោះ។នាងទាវគ្រាន់តែបានលឺទុំស្មូត្រភ្លាមក៏កើតមានអារម្មណ៍ពុះកញ្ជ្រោលឡើងរកថាមិនត្រូវ(...កាន់កួចទុក្ខចុកឱរាឱរូបបងហើយដែលទាវបំពារបំពេរ...)សេចក្តីស្នេហាទុំទាវជាសេចក្តីស្នេហាក្បត់ប្រពៃណីជាស្នេហាសង្គមស្អប់ខ្ពើម។ចំពោះរឿងស្នេហាសង្គមខ្មែរអប់រំកូនចៅរក្សាខ្លួនប្រាណឲ្យនៅបរិសុទ្ធបានដល់ថ្ងៃរៀបការទើបមានឈ្មោះថាកូនកត្តញ្ញូហើយស្នេហារបស់គេពិតជាមានតម្លៃយ៉ាងលើសលុបដែលទទួលស្គាល់ពីសង្គម។ផ្ទុយទៅវិញទុំទាវបានធ្វើខ្លួនជាទីសំអប់របស់សង្គមដោយពួកគេហ៊ានរួមរ័ក្សគ្នាមុនពេលការក្បត់នឹងប្រពៃណីជាតិដោយទុំថើបបីបមឱបប្រលែងកាយទាំងពីរឥតក្រែងរួមមេត្រីនៅគ្រឹះស្ថានក្សាន្តមេត្រីស្រស់ស្រីស្រួលស្រើបដោយតណ្ហា។សរុបមកគូស្នេហ៍ទាំងពីរសុទ្ធតែមានចិត្តបរិសុទ្ធប្តូរផ្តាច់រក្សាភក្តីភាពនឹងគ្នាទៅវិញទៅមក។ចំពោះទុំទាវជាគូស្នេហ៍មានភាពខុសឆ្គងគឺឃើញភ្លាមស្រឡាញ់ភ្លាមមិនបានគិតពីពូជពង្សរហូតហ៊ានរួមរ័ក្សគ្នាមុនរៀបការក្បត់ប្រពៃណីធ្វើឲ្យសង្គមស្អប់ខ្ពើមជាខ្លាំង។ចំណែកគូស្នេហ៍របស់លេមនេងហេងជាគូស្នេហ៍ដែលមានលក្ខណះល្អប្រពៃចេះពិសោធន៍ចិត្តគ្នាទៅវិញទៅមកព្រមទាំងបានប្រព្រឹត្តត្រឹមត្រូវតាមប្រពៃណីជាតិដែលធ្វើឲ្យសង្គមទទួលស្គាល់នឹងឲ្យតម្លៃថែមទៀត។            ឆ្លងតាមការប្រៀបធៀបខាងលើយើងហ៊ានសនិដ្ឋានថាសេចក្តីស្នេហារបស់លឹមនឹងនាងហេងមានលក្ខណះប្រសើរជាងរបស់ទុំនឹងទាវពីព្រោះសេចក្តីស្នេហារបស់គេមានភាពជឿបលឿនចេះស្ទាបស្ទង់ចិត្តគ្នាដើម្បីបញ្ជាក់ចិត្តគ្នានៅថ្ងៃក្រោយនឹងបានប្រព្រឹត្តតាមប្រពៃណីដែលជាគម្រូល្អសម្រាប់ប្រទេសជាតិ។

No comments:

Post a Comment