Saturday, March 26, 2016

សុភាសិតមួយចែងថា ដើរត្រូវមានបីស្រដីត្រូវមានបួន

ប្រធាន ៖ មានសុភាសិតមួយចែងថា ដើរត្រូវមានបីស្រដីត្រូវមានបួន ។ ចូរពន្យល់សុភាសិតនេះឲ្យបានពិស្តារ ។
                                                                                សេចក្តីអធិប្បាយ  
                   ប្រទេសកម្ពុជាសម្បូរទៅដោយអ្នកប្រាជ្ញអក្សរសិល្ប៍ចងក្រងក្បួនច្បាប់ផ្សេងៗនឺងសុភាសិតជាដើមទុកសម្រាប់អប់រំដល់កូនចៅទាំងឡាយដើម្បីទទួលសុខចំរើន។ក្នុងក្បួនច្បាប់ដ៏ច្រើននោះក៏មានសុភាសិតមួយចែងថាដើរត្រូវមានបីស្រដីត្រូវមានបួន។តើសុភាសិតនេះមានអត្ថន័យដូចម្តេច?
                   ជាការពិតណាស់ដើរត្រូវមាន៣ព្រោះចាជាចំតម្រូវការដើររបស់ចាស់បុរាណប្រហែលជាលោកមើលឃើញឬពិសោធន៍ដឹងថាមនុស្សម្នាគេត្រូវមានគ្នាសម្រាប់ជួយយកអាសារក្នុងគ្រាក្រចំពោះគ្នីគ្នា។លោកមិនជំទាស់ទេប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវមានគ្នាបីនាក់ដែរគ្នាបីនាក់នេះគឺថាបើម្នាក់មានគ្រោះថ្នាក់គឺបានពីរនាក់សែងមកលំនៅឋានវិញ។សួរបង្អោកក៏មិនបានដែរឬ?វាចេះតែបានហើយតែបើយកស្រួល២នាក់ដាក់ស្នែងអង្រឹងជាការល្អ។ម្យ៉ាងទៀតបើទៅជា១គ្នាបែរជាឈ្លោះគ្នាវិញនោះក៏បានម្នាក់គ្រាន់សម្របសម្រួលវិញមិនឲ្យបែកឆ្ងាយបែកជាអូរហូរជាស្ទឹងឡើយ។បើតាមរូបវិទ្យាវិញកម្លាំងពីរផ្ទុយគ្នាមុខជាប្រទាញគ្នា។បើកម្លាំងពីរនេះស្មើគ្នាវាក៏នៅនឹងថ្កល់តែបើមានមួយខ្លាំងជាងវាប្រាកដណាស់ថាវាប្រទាញទៅកម្លាំងខ្លាំងនោះឯងតែបើមានកម្លាំងបីប្រទាញគ្នានោះវាក៏ត្រូវវិលដោយស្រួលដែលភាសាអ្នកច្បាប់ហៅថាដើរ។លោកម៉ុងតែស្គីយើបានយកប្រព័ន្ធរូបវិទ្យានេះទៅពន្យល់ក្នុងការបែងចែកអំណាចដើម្បីឲ្យនគរដើរគឺចម្រើនលូតលាស់គេត្រូវគ្រប់គ្រងអំណាចជាបីគឺអំណាចនិតិប្រតិបត្តគឺជាអ្នកស្នើនឹងជាអ្នកធ្វើអំណាចនិតិបញ្ញាត្តគឺជាអ្នកពិនិត្យសម្រេចឲ្យធ្វើនិងតាមដានការធ្វើនឹងអំណាចតុលាការដែលជាអ្នកតាមដានការធ្វើ។ក្នុងរបបប្រជាធិបតេយ្យ(សាធារណរដ្ឋ)លោកឲ្យចែកផ្តាច់អំណាចប្រធានាធិបតេយ្យអំណាចសភានឹងតុលាការជាន់ខ្ពស់ធ្វើយ៉ាងនេះអំណាចទាំងបីអាចដើររីឯការស្រដីត្រូវមានបួនព្រោះបួនជាចំនុចកម្រិតចាំបាច់ក្នុងការនិយាយស្តី។តាមធម្មតាសំដីនិយាយវាចូលត្រចៀកគេបើនិយាយទៅគ្មានធ្ងន់ស្រាលនោះជាអ្វីទេប៉ុន្តែបើការនិយាយមានការប៉ះពាល់ឬមិនប៉ះពាល់ទេតែបើគេចោទប្រកាន់តើការពិតស្ថិតនៅលើអ្វី?គីស្ថិតនៅលើសាក្សីដឹងលឺសម្តីដែលនិយាយហើយ។ឧបមាថាក្នុងបួននាក់មានម្នាក់ទោះនឹងអ្នកនិយាយប្រកាន់ពាក្យប្រកាន់សម្តីដោយអយុត្តិធម៌នោះបើមាន២នាក់ទៀតជាអ្នកកាន់សចះធម៌នោះប្រាកដជាជួយអ្នកដែលត្រឹមត្រូវជាក់ជាមិនខានហើយអាចឲ្យអ្នកផងជឿទុកចិត្តបើគេប្រកាន់នោះអ្នកនិយាយក៏អាចប្រកែកបានប៉ុន្តែបើនិយាយទៅហួសការពិតរបស់អ្នកនិយាយកែគំនិតបាន។លើសពីនេះលោកចង់ទូន្មានវែងឆ្ងាយជាងនេះដើម្បីឲ្យសម្តីគេនិយាយប្រកបដោយអង្គបួនគឺសម្តីយុត្តិធម៌ក្នុងខ្លួនដែលគ្រប់គ្នាស្គាល់ថាសីល។ពាក្យសម្តីដែលប្រកបដោយសីលជាពាក្យសម្តីត្រឹមត្រូវស្តាប់បាន​មិនបំពានគេតែជាពាក្យពិតមិនបញ្ជោរលើកតម្កើងឬបង្អាប់ទេ។សំដីមានអធ្យាស្រ័យជាអ្នកបម្រុងជួយសង្គ្រោះគេដោយទ្រព្យសម្បត្តិក្តីដោយសន្តានចិត្តទូលាយគេទាំងឡាយគ្រប់គ្នាទទួលស្គាល់ថាទាន។ពាក្យសម្តីប្រកបដោយទានជាពាក្យដ៏ត្រជាក់ក្រៃទោះបីជាគេទទួលបានសម្ភារះទោះច្រើនក្តីតិចក្តីដែលជាភស្តុតាងសប្បុរធម៌។នរណាមិនអរនរណាមិនសប្បាយបើទទួលបានលាភសម្ភារះដែលបានដោយស្តាប់។បើពុំបានទទួលលាភនេះក៏ដោយចុះក៏ពាក្យនេះពុំហូតប្រយោជន៏អំពីអ្នកដ៏ទែផងដែរ។សម្តីដែលហុចឬមិនហូតប្រយោជន៍ដល់គេនេះជាពាក្យប្រកបដោយទៀនប្រកបដោយអត្ថប្រយោជន៍ច្រើនដល់ម្ចាស់សម្តី។សម្តីមានគិតជាមនុស្សធម៌មិនប្រកាន់អនុគ្រោះដែលគេធ្លាប់ស្គាល់ថាភាវនា។ពាក្យប្រកបដោយភាវនាជាពាក្យប្រកបដោយមនុស្សធម៌មិនច្រះច្អះមិនអាម៉ឹង។ពាក្យសម្តីនិយាយមកជាការបញ្ជាក់ចិត្តគំនិតអ្នកមានមនុស្សធម៌ប្រាកដជាប្រើពាក្យថ្លៃថ្នូរជាភាសាមនុស្ស។ពាក្យប្រកបដោយភាវនាធម៌ជាពាក្យដែលពុំបង្កើតទុក្ខដល់ម្ចាស់សម្តីឡើយ។សម្តីមានប្រាកដក្នុងចិត្តឲ្យគេជឿថាពុំភូតភរទេដែលគែគ្រប់គ្នាធ្លាប់ស្គាល់ថាអធិដ្ឋានគឺជាពាក្យថាយ៉ាងណាធ្វើយ៉ាងនោះម៉ត់ចត់ម៉ឹងម៉ាត់មិនក្រឡាសបាតដៃខ្នងដៃដែលជាពាក្យពិត។អ្នកនិយាយហើយមិនធ្វើពោលគឺគ្មានអធិដ្ឋានធម៌ការសម្រេចចិត្តមិនកែប្រែសម្តីប៉ុន្តែទៅជាកែប្រែវិញមនុស្សនោះអស់កត្តិយសត្រឹមនោះឯងនិយាយស្តីក្រោយៗទៀតអស់អ្នកជឿ។នេះជាពាក្យគ្មានតម្លៃរីឯគ្រោះថ្នាក់ដល់ខ្លួនឯងក៏មានថែមទៀត។
                   សរុបមកសុភាសិតនេះឲ្យអនុវត្តក្នុងក្បួនដើរនឹងនិយាយប៉ុន្មោះទេតែជាពាក្យមួយមានជម្រៅក្នុងធម៌អាថែមទៀតធ្វើឲ្យគេទទួលបានសេចក្តីសុខពិតប្រាកដ។
                   ឆ្លងតាមការបកស្រាយឃើញថាសុភាសិតដែល ចែងថាដើរត្រូវមានបីស្រដីត្រូវមានបួនពិតជាមានអត្ថន័យយ៉ាងប្រសើរពីព្រោះវាគឺជាអ្នកដឹកនាំដល់មនុស្សទាំងឡាយឲ្យឆ្ពោះទៅកាន់ត្រើយសុភមង្គល។ដូចនេះយើងម្នាក់ៗគួរកុំធ្វេសប្រហែសភ្លេចក្បួនបីក្បួនបួននេះក្នុងដំណើរទៅណាមកណាក៏ដូចជាក្នុងការនិយាយស្តីដែរ។


No comments:

Post a Comment