សូមស្វាគមន៍មកកាន់ប្លុកយើងខ្ញុំ Welcome to my official blog 私の公式ブログへようこそ Bienvenue sur mon blog officiel
Friday, March 25, 2016
ព្រះនាងទុគ៏ា ទេវីអ្នកច្បាំង
posted by: monita morm
នៅក្នុងលទ្ធិហិណ្ឌូ អាទិទេពច្រើនមានសក្តិ ឬមហេសី។ ព្រះនាងទុគ៏ាជារូបមួយក្នុងចំនោមរូបទាំង៩ នៃសក្តិរបស់ព្រះសិវ:។ ព្រះនាងជាតំណាងឬទ្ធិអំំណាចខ្លាំងពូកែ។
មានរឿងនិទានថា ក្នុងកាលដ៏យូរលង់ណាស់មកហើយ ទេវៈទាងឡាយពុំអានវាយឈ្នះ មហិង្សាសុរា ដែលជាយក្សកំណាចឃោរឃៅមានខ្លួនជាមនុស្ស ក្បាលជាក្របីនោះឡើយ។ យក្សនោះនាំពួកអសុរទៅអុកឡុកបង្កចលាចល គំរាមគំហែងឋានទេវលោក។ ព្រះសិវ: ព្រះវិស្ណុ និងអាទិទេពឯទៀតក៏ព្រមព្រៀងគ្នាបញ្ចេញឬទ្ធិអំំណាចរបស់ខ្លួនមកផ្តុំបញ្ចូលគ្នា ហើយបង្កើតបានជាព្រះនាងទុគ៏ា ។ ព្រះនាងមានឬទ្ធិអំំណាចខ្លាំងអស្ចារ្យណាស់ ហើយបានទៅសម្លាប់យក្សមហិង្សាសុរានោះចោលទៅ។ ព្រះនាងមានទឹកមុខរឹងមាំ និងមានដៃ៤ ប៉ុន្តែគួរឲស្ដាយគេឃើញមានតែដៃ១ ប៉ុណ្ណោះ។ នៅក្នុងដៃដែលនៅសល់នោះនាងកាន់ដាវ ដែលផ្លែដាវបានបាក់បាត់ទៅហើយ។
ប្រភព : ទួលកំណប់ កំពង់ត្របែក ព្រៃវែង
សម័យ : ស.វ. ទី៧-ទី៨
កំពស់ : ១០៨សម
ធ្វើពី : ថ្មភក់
Labels:
ប្រវត្តអទិទេព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment