ប្រាសាទ សាំងត៍ អង់ជេឡូ CASTEL SAINT ‘ ANGELO,ROME
ទីក្រុងរ៉ូម.ប្រទេសអ៊ីតាលី


ប្រាសាទនេះសាងសង់ឡើងនៅក្រុងរជ្ជកាលព្រះបាទហាឌ្រីយ៉ានទុកជាទីបញ្ជុះព្រះសពរបស់ព្រះមហាក្សត្រទាំងឡាយរបស់ចក្រភពរ៉ូម៉ាំង។
នៅចំកណ្តាលប្រាសាទមានប៉មរាងមូលធំមួយដែលមានបន្ទាត់ផ្ចិតប្រហែល៦០.៩៦ម៉ែត្រ។នៅចំកណ្តាលប្រាសាទមានរូបទេវះមួយអង្គដែលឡោមព័ទ្ធដោយកំពែងប្រាសាទ។ប្រាសាទនេះត្រូវបានចាត់ទុកជាសំណង់ដ៏រឹងដែលអាចបញ្ជាក់ពីវប្បធម៌ដ៏រុងរឿងរបស់ជនជាតិរូមាំងបុរាណ។ក្នុងនោះដែរមានរឿងនិទានដំណែលថាកាលពីកំឡុងគ.ស៥៩០នៅទីក្រុងរ៉ូមមានជំងឺរាតត្បាតកើតឡើងក្រោយមកមានទេវះមួយព្រះអង្គព្រះនាមមិកាអ៊ែលដែលជាទេវះមួយក្នុងចំណោមទេវះទាំងបីនៃសាសនាគ្រិស្ទបានមកបង្ហាញខ្លួននៅលើកំពូលប្រាសាទនោះដើម្បីជួយសង្រ្គោះដល់មនុស្សនៅទីនោះដូច្នេះហើយទើបក្រោយមកប្រាសាទនេះត្រូវបានប្តូរឈ្មោះថាប្រាសាទអទិទេព។
សព្វថ្ងៃនេះប្រាសាទនេះបានក្លាយជាសារះមន្ទីរជាតិនៃទីក្រុងរ៉ូមព្រមទាំងបើកឲ្យអ្នកចាប់អារម្មណ៍ក្នុងរឿងប្រវត្តសាស្ត្រចូលទស្សនាផងដែរ។នៅខាងមុចប្រាសាទមានស្ពានចាស់មួយឆ្លងកាត់ទន្លេថៃប័រ
សង់ឡើងនៅរជ្ជកាលព្រះបាទហាឌ្រីយ៉ានចំណែកផ្នែកខាងក្រោយមានដាក់តាំងរូបទេវតានិងប្រវត្តិព្រះយេស៊ូផងដែរ។
No comments:
Post a Comment