ប្រជាជននៅទូទាំងពិភពលោក បានកើនឡើងឥតឈប់ឈរ ស្របពេលដែលអ្នកផ្លាស់ពីជនបទទៅនៅតាមទីក្រុងក៏បន្តកើនឡើងដូចគ្នា។ នៅឆ្នាំ២០១៥ នេះ ចំនួនប្រជាជនទីក្រុងបានកើនឡើង ៥៤% បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN)។
នៅអាស៊ី ទោះជាចំនួនផ្លាស់ទីចូលទីក្រុងមានកម្រិតទាប តែវាច្រើនជាងគេនៅលើពិភពលោកគឺស្មើនឹង ៥៣% នៃប្រជាជនលើផែនដី។ ទីក្រុងតូក្យូ របស់ជប៉ុន បានឈរនៅលំដាប់កំពូលគេ ដែលមានប្រជាជនរស់នៅច្រើនដល់ទៅ ៣៧,២លាននាក់ រក្សាតំណែងនេះតាំងពីឆ្នាំ ១៩៩០មកម្ល៉េះ។ រំពឹងថាតូក្យូ ត្រូវគេព្យាករថានឹងរក្សាតំណែងនេះបានរហូតដល់ឆ្នាំ ២០៣០ ជាមួយប្រជាជន ៣៨,៧លាននាក់។

តទៅមុខទៀត UN ក៏បានព្យាករថាចំនួនអ្នករស់នៅតាមទីក្រុងនានា នឹងបន្តកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦,៣លាននាក់នៅឆ្នាំ ២០៥០។ ខាងក្រោមនេះជាទីក្រុងទាំង ១០ ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត (គិតត្រឹមទិន្នន័យឆ្នាំ២០១៤)៖
១. ទីក្រុងតូក្យូ ប្រទេសជប៉ុន (៣៧,២ លាននាក់)
តូក្យូ ជារដ្ឋធានីប្រទេសជប៉ុន ដែលមានទីក្រុងធំៗច្របាច់បញ្ចូលគ្នាគឺ Kawasaki, Sagamihara, និង Yokohama ដោយមានព្រំដែនរដ្ឋបាលរួមនៅតូក្យូ ធ្វើឲ្យទីក្រុងនេះមានប្រជាជនកកកុញជាងគេបំផុតនៅលើលោក។ អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ០,៦%។
២. ទីក្រុងដេលី ប្រទេសឥណ្ឌា (២៥ លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ២,៥%
៣. ទីក្រុងសៀងហៃ ប្រទេសចិន (២៣ លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ២,៩%
៤. ទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីកូ (២១ លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ១,៥%
៥. ទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា (២១ លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ២,៥%
៦. ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល (២១ លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ១,២%
៧. ទីក្រុងអូសាកា ប្រទេសជប៉ុន (២០លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ០,៦%
៨. ទីក្រុងប៉េកាំង ប្រទេសចិន (២០ លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ២,៩%
៩. ទីក្រុងញូវយក សហរដ្ឋអាមេរិក (១៨,៥លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ១,១%
១០. ទីក្រុងកៃរ៉ូ ប្រទេសអេស៊ីប (១៨,៥លាននាក់)
អត្រាកំណើនពីឆ្នាំ ២០១០-២០១៥ មានចំនួន ២% ៕
No comments:
Post a Comment