Wednesday, February 24, 2016

មានមតិលើកឡើងថា រឿងភូមិតិរិច្ឆាន​នឹងរឿងថៅកែចិត្តចោរបានផ្តល់ចំណេះដឹងចំពោះអ្នកអាន (ពន្យល់)

មានមតិលើកឡើងថា រឿងភូមិតិរិច្ឆាន​នឹងរឿងថៅកែចិត្តចោរបានផ្តល់ចំណេះដឹងចំពោះអ្នកអាន។
តើមតិខានលើនេះមានអត្ថន័យស៊ីជម្រៅដូចម្តេច?
            យើងបានដឹងហើយថាបន្ទាប់ពីរបរអាណានិគមនិយមបាំរាំងហើយមកប្រទេសកម្ពុជាយើងមានដែលមានភាពចំណាស់ខាងផ្នែកវប្បធម៌នឹងទន្លៀមទន្លាប់បានត្រឡប់ទៅរកភាពល្បីរន្ទឺវិញទាំងផ្នែកវប្បធម៌នឹងទន្លៀមទន្លាប់ហើយដូចគ្នានេះដែរអក្សរសិល្ប៍ខ្មែរក៏មានភាពល្បីល្បាញស្ទើរគ្រប់សម័យកាលផងដែរទន្ទឹមនឹងភាពល្បីល្បាញហើយមានការគាំទ្រពីសំណាក់អ្នកអានទាំងជនជាតិខ្មែរនឹងបរទេសនេះវាក៏មានអត្ថន័យអត្ថរសនឹងខ្លឹមសារអប់រំវាយតម្លៃផងដែរ។ហេតុនេះហើយទើបមានមតិខ្លះលើកលែងថា(រឿងភូមិតិរិច្ឆាននឹងរឿងថៅកែចិត្តចោរបានផ្តល់ចំណេះដឹងចំពោះអ្នកអាន)។តើមតិខានលើនេះមានអត្ថន័យស៊ីជម្រៅដូចម្តេច?
            ដើម្បីជាស្ពានឈានទៅការបកស្រាយនោះយើងច្បាស់ជាត្រូវយល់នឹងស្គាល់ពាក្យគន្លឹជាមុនសិនដូចជាពាក្យផ្តល់នឹងចំណេះដឹង។យើងប្រាកដ៏ច្បាស់ណាស់នឹងស្គាល់ពាក្យទាំងនេះតែយើងមិនទាន់ប្រាកដ៏ថាបានយល់ពីអត្ថន័យរបស់ពាក្យទាំងនេះច្បាស់ទេ។ពាក្យថាផ្តល់បានមកពីពាក្យឬសដល់ដែលមានអត្ថន័យថាការអោយវត្ថុឬរបស់អ្វីមួយទៅនរណាម្នាក់ឬការមានបំណងធ្វើអ្វីមួយឲ្យដល់ជនណាម្នាក់ឬសត្វណាមួយឧទារហណ៍ការអោយឬប្រគល់ជូននូវទានបរិច្ចាកដល់អ្នកទីទល់ក្រឬព្រះសង្ឈឬពាក្យចំណេះដឹងវិញបានមកពីការបញ្ជូលគ្នារវាងពាក្យចំណេះនឹងពាក្យដឹងពាក្យណេះមានន័យថាការចេះចាំរបស់ឬវិជ្ជាការឬក៏អ្វីមួយដែលអ្នកដ៏ទទៃពុកម៉ែបងប្អូនឬគ្រូបារ្យអាចារ្យបានបង្រៀឲ្យយើងចាំនឹងប្រើវាបាននោះហើយពាក្យដឹងមានន័យថាការលឺយល់ឃើញគិតឃើញតាមដានឬប្រមើលមើលដោយញ្ញានដូចជាចក្ខុឬសោតវិញ្ញានជាដើមជាការពិតណាស់ដូចជាកាលដែលយើងបាលយល់ពីរសជាតិសម្លឧបសគ្គសំលេងពីមជ្ឈដ្ឋានខាងក្រៅចូលទៅក្នុងខ្លួនយើងនឹងហើយដែលគេហៅថាការដឹងនោះសរុបមកពាក្យចំណេះដឹងនេះមានន័យថាការចេះចាំអ្វីមួយដោយការបានយល់ដឹងឆ្លងកាត់វិញ្ញានទាំងប្រាំរបស់យើង។ដូចនេះឃ្លានៃពាក្យថា(រឿងភូមិតិរិច្ឆានឹងរឿងថៅកែចិត្តចោរបានផ្តល់ចំណេះដឹងចំពោះអ្នកអាន)នេះមាននអត្ថន័យថារឿងភូមិតិរិច្ឆាននឹងរឿងថៅកែចិត្តចោរបានអោយដល់នូវការចេះចាំអ្វីមួយដោយការបានយល់ដឹងឆ្លងកាត់វិញ្ញានរបស់យើងដែលបានធ្វើការអានស្តាប់គិតស្រម៉ៃនឹងការវិភាគសាច់រឿងនឹងអំពើរបស់តួអង្គនីមួយនីមួយនេះណាស់។ជាក់ស្តែងនៅក្នុងរឿងភូមិតិរិច្ឆានដែលនិព្វន្តដោយលោកឌឹកគាមនិងលោកឌឿកអំដែលសង្គមបរិយាកាសនៃរឿងបំផុសពីចលនាតស៊ូប្រឆាំងបរទេសដើម្បីបូរណភាពទឹកដីរបស់ខ្លួនក្រោយពីការច្រូតកាត់របស់និងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រជាជនខ្មែរ។ដែលទង្វើនេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែងដែលមានអ្នកក្លាហ៊ានទាំង១១នាក់ហើយនឹងជួននិងនៅបានរៀបចំគម្រោងការតាមសម្លាប់បារេសនឹងបក្សពួកជាច្រើនតែមិនសំរេចរហូតដល់ពេលចុងក្រោយដែលបាដេសបានដើរវាយដំច្រំធាក់ប្រជាជនច្រើនពេកពេលនោះហិង្សាដែលបានកើតឡើងពីប្រជាជនបានសម្លាប់បាដេសនិងបក្សពួកយ៉ាងព្រៃផ្សៃបំផុតនេះក៏បានធ្វើអោយអ្នកអានយល់បានថាទីណាមានការជិះជាន់តែងតែមានការរើបំរាស់ដូចករណីនេះដែរហើយក៏សមស្របទៅនឹងពាក្យចាស់ពោលថាកុំធ្វើឲ្យឆ្កែទាល់ច្រកប្រយ័ត្នឆ្កែបកមកខាំវិញ។រីរឿងថៅកែចិត្តចោរវិញក៏បានរាយរាប់ពីដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើបទទួលបានទទួលឯករាជ្យដំបូងហើយទទួលឥទ្ធិពលពួកមូលធននិយមមកលើសង្គមខ្មែរទាំងមូលត្រូវបានធ្វើឲ្យចលាចលព្រោះតែអំណាចទឹកប្រាក់របស់ឈ្មួញទាំងនោះធ្វើឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរគ្រប់ទីកន្លែងរងការគាបសង្កត់ពីអំណាចទឹកប្រាក់ពួកឈ្មួញទាំងនោះហើយក៏បានបង្ហាញប្រាប់ពីដំណើរជីវិតរបស់ពូហំដែលត្រូវបានថៅកែធ្វើបាបទាំងផ្លូវកាយនឹងចិត្តហើយត្រូវទទួលទោសជំនួសថៅកែទៀតផងហើយគ្នានោះដែរកម្មករទាំងនោះបានចេញមុខជួយរកយុត្តិធម៌ជូនពូហំពីការគាបសង្កត់នោះដែរទោះបីត្រូវបានថៅកែគំរាមគំហែងហើយបណ្តេញចេញយ៉ាងណាក្តី។រឿងនេះដែរអ្នកនិព្វន្តក៏បានបង្ហាញពីការកាន់នូវសច្ចធម៌ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។
         សរុបរឿងនេះបានអប់រំនូវខ្លឹមសារនឹងចំណេះដឹងជាច្រើនដល់អ្នកអានឲ្យយល់តម្លៃជាមនុស្សនឹងការចេះរើបំរាស់ពេលណាមានការគាបសង្កត់នឹងអំពើអយុត្តិធម៌ទាំងនោះ។

            ឆ្លងតាមការបកស្រាយខាងលើពិតជាធ្វើអោយយើងយល់កាន់តែច្បាស់ពីចំណេះដឹងដែលផ្តល់ពីសាច់រឿងទៅកាន់អ្នកអាន។។ដូចនេះហើយយើងជាកូនខ្មែរជំនាន់ក្រោយត្រូវសិក្សាស្វែងយល់ពីវាកាន់តែច្បាស់ដើម្បីលើកតម្កើងតម្លៃចលនាអក្សរសិល្ប៍ខ្មែរកាន់តែល្បីរន្ទឺហើយទប់ស្កាត់លំហូរអក្សរសិល្ប៍បរទេស      

No comments:

Post a Comment