Sunday, February 21, 2016

អច្ឆរិយវត្ថុ៥០លើលោក ជាភាសាខ្មែរ (ឆាប់ៗនេះ)

ទ្វីបអឺរ៉ុប
ប្រទេសអ៊ីតាលី
ប្រាសាទ សាំងត៍ អង់ជេឡូ CASTEL SAINT ‘ ANGELO,ROME
ទីក្រុងរ៉ូម.ប្រទេសអ៊ីតាលី
            ប្រាសាទនេះសាងសង់ឡើងនៅក្រុងរជ្ជកាលព្រះបាទហាឌ្រីយ៉ានទុកជាទីបញ្ជុះព្រះសពរបស់ព្រះមហាក្សត្រទាំងឡាយរបស់ចក្រភពរ៉ូម៉ាំង។
            នៅចំកណ្តាលប្រាសាទមានប៉មរាងមូលធំមួយដែលមានបន្ទាត់ផ្ចិតប្រហែល៦០.៩៦ម៉ែត្រ។នៅចំកណ្តាលប្រាសាទមានរូបទេវះមួយអង្គដែលឡោមព័ទ្ធដោយកំពែងប្រាសាទ។ប្រាសាទនេះត្រូវបានចាត់ទុកជាសំណង់ដ៏រឹងដែលអាចបញ្ជាក់ពីវប្បធម៌ដ៏រុងរឿងរបស់ជនជាតិរូមាំងបុរាណ។ក្នុងនោះដែរមានរឿងនិទានដំណែលថាកាលពីកំឡុងគ.ស៥៩០នៅទីក្រុងរ៉ូមមានជំងឺរាតត្បាតកើតឡើងក្រោយមកមានទេវះមួយព្រះអង្គព្រះនាមមិកាអ៊ែលដែលជាទេវះមួយក្នុងចំណោមទេវះទាំងបីនៃសាសនាគ្រិស្ទបានមកបង្ហាញខ្លួននៅលើកំពូលប្រាសាទនោះដើម្បីជួយសង្រ្គោះដល់មនុស្សនៅទីនោះដូច្នេះហើយទើបក្រោយមកប្រាសាទនេះត្រូវបានប្តូរឈ្មោះថាប្រាសាទអទិទេព។
            សព្វថ្ងៃនេះប្រាសាទនេះបានក្លាយជាសារះមន្ទីរជាតិនៃទីក្រុងរ៉ូមព្រមទាំងបើកឲ្យអ្នកចាប់អារម្មណ៍ក្នុងរឿងប្រវត្តសាស្ត្រចូលទស្សនាផងដែរ។នៅខាងមុចប្រាសាទមានស្ពានចាស់មួយឆ្លងកាត់ទន្លេថៃប័រ សង់ឡើងនៅរជ្ជកាលព្រះបាទហាឌ្រីយ៉ានចំណែកផ្នែកខាងក្រោយមានដាក់តាំងរូបទេវតានិងប្រវត្តិព្រះយេស៊ូផងដែរ។

ព្រះសំណាក់វ៉ាទីកង់
ទីក្រុងវេនិស
ពហុកីឡាដ្ឋានកូឡូស្យូម
ប៉មទ្រេតពីហ្សា
ទីក្រុងប៉ុមពេអ៊ី

ប្រទេសបារាំង
ទ្វារជ័យ អាក់ដឺទ្រីយ៉ុម
ព្រះរាជវាំង វែរសៃយ៍
ទួរអិហ្វហ្វែល

ប្រទេសអង់គ្លេស
គំនរសិលាស្ទោនហ៊ែង
ព្រះវិហារសាំងត៍ប៉ូល
ប៉មនាឡិកាប៊ិកបេន

ប្រទេសអេស្ប៉ាញ
ព្រះរាជវាំង អាល់ហែមប្រា

ប្រទេសក្រិក
ព្រះវិហារឌែលហ្វ៊ឺ
ព្រះវិហារដាយអាណា
ព្រះវិហារ ជាថេណន
ទេវរូបនៃអាទិទេព ស៊ីអ៊ុស
ទេវរូបអាទិទេព នៃ រ៉ូដស៍
ប្រទេសរូស៊ី
វិមានក្រឹមឡាំង
ប្រទេសតួគី
ព្រះវិហារដាយអាណា
ចេតិយម៉ូសូលីយ៉ូម
ព្រះវិហារសាំងត៍សូហ្វ៊ីយ៉ា
ទ្វីបអាស៊ី
ប្រទេសកម្ពុជា
ប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ប្រទេសកម្ពុជា
ប្រាសាទអង្គរវត្តជាស្ថាបត្យកម្មអច្ឆរិយះលំដាប់ពិភពលោកសង់នៅដើមស.វទី១២ដោយព្រះបាទសូរ្យវរ្ម័នទី២(១១១៣-១១៥០)ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទអង្គរវត្តមានកម្ពស់៦៥ម៉ែត្រមានក្រឡាផ្ទៃប្រហែល២០០ហិចតារាងចតុកោណកែងដែលកំណត់ដោយកំពែងព័ទ្ធជុំវិញនិងគូទឹកព័ទ្ធជុំវិញមានទទឹង២០០ម៉ែត្រ។
            នៅខាងមុខផ្លូវចូលមានតោថ្មធំៗឈរយាមនៅអមសងខាងផ្លូវរីនៅខាងចុងនៃផ្លូវចូលមានគោបុរះប្រាង្គបីដែលមានកម្ពស់ខុសគ្នាដូចនេះទើបមានមនុស្សខ្លះគិតថាស្នាដៃនេះមិនមែនជាមនុស្សសាងទេគឺជាស្នាដៃអទិទេព។នៅចំកណ្តាលប្រាសាទសង់ជាប្រាង្គមានកំពូល៥មានរូបគំនូរឆ្លាក់ជាប់នឹងថ្មជារឿងរាមកេរ្តិ៍ប្រវត្តធ្វើសឹករបស់វីរក្សត្រកូរសមុទ្រទឹកដោះកំណើតអប្សរានិងលើប្រាសាទឆ្លាក់ជារូបព្រហ្មមុខបួន។បើតាមសិលាចារឹកនៅស.វទី១៦ឈ្មោះអង្គរវត្តគឺព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក។ឆ្នាំ១៩៩២ត្រូវបានគេដាក់បញ្ជូលជាបេតិកភណ្ឌពិភពលោករបស់អង្គកាយូណេស្កូ។
            បច្ចុប្បន្នប្រសាទអង្គរវត្តបានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជារហូតមានពំនោលមួយពោលថា(កើតមកជាកូនខ្មែរត្រូវតែបានទៅលេងប្រាសាទអង្គរវត្តយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតដើម្បីបានស្គាល់ពីស្នាដៃបុព្វបុរសរបស់ខ្លួន)។
ប្រទេសជប៉ុន
ភ្នំភ្លើងហ្វ៊ូជីយ៉ាម៉ា
ប្រទេសចិន
មហាកំពែងចិន
ចេតិយព័រសឺឡែន ណានជិង
ព្រះរាជវាំងហាមឃាត់
ប្រទេសឥណ្ឌា
ថាច់ ម៉ាហាល់
ប្រទេសអ៊ីស្រាអែល
កំពែងទឹកភ្នែក ក្រុងហ្សេរុយសាឡឹម
ប្រទេសអ៊ីរ៉ាក់
សួនច្បារផុស បាប៊ីឡូន
ប្រទេសហ្សកដានី
ប្រាសាទពេត្រា
ប្រទេសទីបេត៍
ព្រះរាជវាំង ប៉ូតាឡា
ទ្វីបអាហ្វ្រ៊ិក
ប្រទេសអេហ្ស៊ីប
ទេវរូបថ្ម អាប៊ូ ស៊ីមប៊ែល
ស្វ៊ិងស៍និងពីរ៉ាមីត
ពីរ៉ាមីតនៃហ្គីហ្សា
អគារភ្លឺ ហ្វារ៉ូស
ទីបញ្ជុះសព អាឡិចសាន់ឌ្រីយ៉ា

ទ្វីបអាមេរិកខាងជើង
ប្រទេសម៉ិចស៊ិកូ
ពីរ៉ាមីតនៃម៉ិចស៊ិកូ
ហ្គ្រេនដ៍ ខេនយ៉ន
យេលឡូស្ទោន
របាក់ទឹកនៀហ្ការ៉ា
អគារអិមផៃស្ទេត
ស្ពានហ្គោលដិនហ្កេត
ប៉មមើលផ្កាយប៉ាឡួម៉ារ
រូបសំណាកសេរីភាព
រូបសំណាកប្រធានាធិបតេយ្យទាំង៤
ទ្វីបអាមេរិកខាងត្បូង
ប្រទេសឈិលី
បដិមាអាថ៍កំបាំង អ៊ីស្ទ័រ
ប្រទេសប្រេស៊ីល
រូបចម្លាក់ព្រះយេស៊ូ
ប្រទេសបេរ៉ូ
អាណាចក្រអ៊ិនខា
ទ្វីបអូស្ត្រាលី
ប្រទេសអូស្ត្រាលី
អូប៉េរ៉ា ហៅស៍


No comments:

Post a Comment