មូសុងកម្ពុជា
ប្រទេសកម្ពុជាគឺជាដែនដីសុវណ្ណភូមិដ៏ពិសិដ្ឋដែលមានសន្តិភាពច្រើនពាន់
ឆ្នាំមកហើយដែលកម្ពុជាមិនដែលរងគ្រោះថ្នាក់ធម្មជាតិធ្ងន់ធ្ងរដែលទទួលបានភាព
អនុគ្រោះអំពីធម្មជាតិដ៏អនេកកប្បកាដែលមិនធ្លាប់រងគ្រោះនូវគ្រោះរព្ជួយដីឬរលក
យក្សសូណាមិទេព្រោះប្រទេសនេះមានរាងបែបផែនជាបាតខ្ទះដែលមានភ្នំព័ទ្ធជុំប្រទេស
នឹងបានទទួលនូវរបបខ្យល់មូសុងនិរតីជាប្រចាំ។
ដែលរបបខ្យល់នេះហើយបង្កើតបានជា
រដូវពីរយ៉ាងទៀងទាត់គឺវស្សាន្តរដូវនឹងរដូវប្រាំង។រដូវទាំងពីរនេះចាប់ផ្តើមនៅ
កំឡុងពីខែឧសភារហូតដល់ខែតុលាដែលប្រជាជនខ្មែរតែងតែហៅសាមញ្ញថារដូវ
វស្សា(ដែលមានភ្លៀងធ្លាក់ជាប្រចាំ)និងកំឡុងពីខែវិច្ឆិការហូតដល់ខែមេសាគេអោយ
ឈ្មោះថារដូវប្រាំង(រដូវក្តៅ)។ដែនដីសុវណ្ណភូមិកម្ពុជាបានទទួលឥទ្ធិពលពីខ្យល់មូសុងនេះ
យ៉ាងទៀងទាត់ជារៀងរាល់ឆ្នាំដែលបង្កើតឲ្យមានអាកាសធាតុក្តៅហើយសើមដែល
អំណោយផលយ៉ាងខ្លាំងសម្រាប់ជីវិតភាវរស់ពិសេសមនុស្សនឹងសត្វ។
ជារៀងរាល់ឆ្នាំ
កម្ពុជាមានរដូវមួយដែលមានភ្លៀងធ្លាក់ជាប្រចាំដែលមានរបបទឹកភ្លៀងនឹងកម្ពស់ទឹក
ភ្លៀងជាអប្បបរមា០.៥មីលីលីត្រដែលទទួលបានទឹកភ្លៀងតាមរយះខ្យល់មូសុងវស្សា
ដែលបក់ពីសមុទ្រមកកាន់ទ្វីបហើយពាំនាំទឹកភ្លៀងមកជាមួយ
។ពីខែវិច្ឆិកាដល់ខែមេសាកម្ពុជាទទួលអាកាសធាតុក្តៅហើយគ្មានភ្លៀងធ្លាក់ដែលបណ្តាល
មកពីខ្យល់មូសុងបានបក់ចេញទ្វីបទៅមហាសមុទ្រជាមួយខ្យល់ក្តៅ។នៅក្នុងរដូវវស្សា
កម្ពុជាមាននូវរដូវក្តៅតូចមួយចន្លោះពីថ្ងៃ១៥ខែកក្កដារហូតដល់១៥ខែសីហាជារៀងរាល់
ឆ្នាំ។ដែលគ្មានទឹកភ្លៀងធ្លាក់រួមជាមួយអាកាសធាតុក្តៅរួមជាមួយការធញលាក់ខ្យល់តិច
ដែលបណ្តាលឲ្យបរិយាកាសប្រែជាក្តៅហួតហែងនឹងមានការស្រូបយកទឹកពីដីទៅកាន់
បរិយាកាសដ៏ក្តៅនោះដែរប៉ុន្តែវាមិនក្តៅណាស់ណាឬហួតហែងខ្លាំងដូចរដូវប្រាំងដែល
បណ្តាលឲ្យហួតរឹងហែងទឹកក្នុងស្រះឬបឹងតូចៗនោះទេហើយក៏មិនមែនជាបញ្ហាធំ
បណ្តាលឱ្យប៉ះពាល់ដល់ជីវិតរបស់ប្រជាជនណាស់ណាទេ។ពេលរដូវភ្លៀងធ្លាក់ចាប់ផ្តើម
ចូលមកដល់គេសង្កេតឃើញផ្ទៃមេឃពោរពេញដោយពពកស្ទើរគ្រប់ពេលដោយ
ស្ទើរតែមិនមានពន្លឺព្រះអាទិត្យចែងចាំងគ្រប់គ្រាន់ទេដោយភ្លៀងធ្លាក់ជារៀងរាល់ពេល
បណ្តាលឲ្យមានទឹកពេញស្រះតូច,បឹង,ព្រែក,ស្រះទឹក,រួមទាំងទន្លេនោះមានកម្ពស់ទឹកកើន
ឡើងជាអតិបរមាតែវាមិនបណ្តាលឱ្យមានទឹកធំជន់លិចនោះទេ។
រីឯនៅក្នុងរដូវប្រាំងវិញ
ខ្យល់មូសុងបានប្តូរទិសបក់ដែលធ្វើឲ្យប្រទេសកម្ពុជាទទួលរងអាកាសធាតុក្តៅហួតហែង
គ្មានទឹកភ្លៀងដែលធ្វើឲ្យបរិយាកាសស្ងប់ហើយក្តៅបណ្តាយឲ្យរីងហួតបឹងបួតូចៗ។តែ
ក្នុងរូវប្រាំងនេះដែលក៏មានកូនរដូវរងារមួយដែរដែលខ្យល់មូសុងប្រាំងមកពីខាងជើងធ្វើ
ឲ្យបរិយាកាសចុះទាបហើយសីតុណ្ហភាពក៏ចុះត្រជាក់ខ្លាំងតែមិនត្រជាក់ខ្លាំងខ្លានោះទេជា
មួយសន្សើមនាពេលព្រឹក។នេះបណ្តាយឲ្យភាវរស់រស់រានមានជីវិតល្អដោយរបបខ្យល់
មូសុងនាប្រទេសកម្ពុជាដែលមានលក្ខណះក្តៅហើយសើមនេះណាស់។