មានសុភាសិតមួយពោលថាសំណាបយោងដីស្រីយោងប្រុស
តើសុភាសិតនេះមានអត្ថន័យដូចម្តេច?
រាជាណាចក្រខ្មែរដែលមានអាយុកាលដ៏យូរលង់និងធ្លាប់ជាមហាអំណាចអាស៊ីអាគ្នេយ៍នាសម័យ
មហានគរនិងសង្គមរាស្ត្រនិយមនោះ ក៏មានឈ្មោះបោះសម្លេងខាងអក្សរសិល្បះនោះ ក៏មានដូនតា
បុព្វបុរសខ្មែរបានចងក្រងសុភាសិតកំណាព្យកាព្យឃ្លោងទុកព្រៀនប្រដៅកូនចៅជំនាន់ក្រោយជា
ច្រើនផងដែរ។ហេតុដូចនេះទើបមានសុភាសិតមួយលើកឡើងថា(
សំណាបយោងដីស្រីយោងប្រុស)
តើសុភាសិតខាងលើនេះមានអត្ថន័យដូចម្តេច?
ដើម្បីជាប្រទិតបំភ្លឺផ្លូវក្នុងការបកស្រាយយើងគម្បីយល់ពាក្យគន្លឹះខ្លះជាមុនសិនដូចជាពាក្យ
សំណាប យោង ស្រី ប្រុស ជាដើម។ ពាក្យថា សំណាប មានន័យថា ប្រភេទស្មៅម្យ៉ាងដែលលូត
លាស់ពីគ្រាប់ពូជស្រូវដែលគេពង្រួស់រួចយកទៅស្ទួងជាស្រូវអង្ករ
រីពាក្យ យោង មានន័យថា ការជួយ
ជ្រុមជ្រែងឬជួយអ្វីមួយអោយបានប្រសើរជាងមុន
ពាក្យ ស្រី មានន័យថាមនុស្សដែលមានភេទជា
ស្ត្រី រីពាក្យប្រុស គឺសំដៅទៅជនទាំងឡាយណាដែលមានភេទជាបុរស។
សុភាសិតនេះមានអត្ថន័យ
ជាន័យសញ្ញម្មថា
ដីល្អឬមិនល្អក្តីពេលណាមានដំណាំដែលយើងហៅថាសំណាបនោះដុះលូតលាស់
វានឹងជួយធ្វើឲ្យដីមានសភាពល្អនឹងផុសប្រកបដោយជីវជាតិងាយដាំដំណាំអ្វីផ្សេងនាពេលក្រោយក្រោយជាក់ជាមិនខានក៏ដូចគ្នានេះដែរគ្រប់ដំណាំដែលដាំនៅលើដីក្រោយសំណាបតែងតែលូតលាស់ល្អព្រោះសំណាបបានធ្វើឲ្យដីផុសមានជីវជាតិទៅហើយទើបលោកពោល
បែបនេះ។ រីន័យធៀប
វិញគឺធៀបទៅនឹងការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សក្នុងសង្គមប្រៀបបាននឹងអ្នកជិតខាងគ្នាដែលមានទុក្ខធុរះអ្វីរមែងតែងតែជួយយកអាសារគ្នាទៅវិញទៅមកដោយមិនប្រកាន់។
រីឃ្លាថាស្រីយោង
ប្រុសមានន័យថាមនុស្សប្រុសស្រីយើងតែងតែមានការពឹងពាក់យកអាសារគ្នាពេលមានអាសន្នអន់ក្រម្តងៗដែលបុរសមិនអាចធ្វើបាន
ត្រូវតែពឹងពាក់គ្នាដូចនេះ រីន័យធៀបគឺសំដៅទៅរកបុរសស្ត្រី
ដែលជាប្តីប្រពន្ធ ឬ
គូកំណាន់ដែលត្រូវពឹងពាក់ប្រាស្រ័យគ្នាទៅវិញទៅមកអញ្ជឹងដែរ ដូចជាប្តីជាអ្នក
រកស៊ីយកលុយទុកឲ្យប្រពន្ធជាអ្នកទំនុកបំរុង
ដែលមានក្នុងរឿងមាយើងពេលមាណុឌរកឈើក្រអូប
ចន្ទគ្រឹស្នាមកនាងគ្រប់លក្ខណ៏ជាអ្នកបំរុងទុកយកទៅលក់រហូតមានទ្រព្យសម្បត្តិស្តុកស្តម្ភ
អែនាយ
សំពៅយកនាងកញ្ជីធ្លុះទៅធ្វើភរិយាមិនចេះគ្រប់គ្រងទ្រព្យសម្បត្តិធ្វើឲ្យរលាយហិនហោចគ្មានសល់។
នេះទើបដូនតាយើងចងក្រងសុភាសិតដ៏មានអត្ថន័យជ្រាលជ្រៅនេះឡើង ក្នុងគោលបំណងឲ្យ
យើងយល់ពីការប្រាស្រ័យទាក់ទងគ្នាពីសង្គមខាងក្រៅ
ក្រុមគ្រួសារនឹងប្តីប្រពន្ធទើបរស់នៅបាន
សុខសាន្ត។
ឆ្លងតាមការបកស្រាយខាងលើពិតជាធ្វើអោយយើងយល់តម្លៃនៃការពឹងពាក់ប្រាស្រ័យទាក់ទង
គ្នារវាងមនុស្សក្នុងសង្គមនឹងក្នុងគ្រួសារកាន់តែច្បាស់។ដូចនេះហើយយើងជាកូនខ្មែរជំនាន់ក្រោយត្រូវសិក្សាស្វែងយល់ពីវាកាន់តែច្បាស់ដើម្បីលើកតម្កើងតម្លៃសុភាសិតខ្មែរ។
Thanks for sharing b !
ReplyDeleteអរគុណ
ReplyDeletethanks advanced.
ReplyDeleteGood��
ReplyDelete