Sunday, March 27, 2016

ចូរប្រៀបធៀបស្នេហារបស់លឹមនឹងនាងហេងក្នុងរឿងគូលីកំនែនជាមួយស្នេហាទុំនឹងទាវក្នុងរឿងទុំទាវឲ្យបានពិស្តារ។

ប្រធាន៖ចូរប្រៀបធៀបស្នេហារបស់លឹមនឹងនាងហេងក្នុងរឿងគូលីកំនែនជាមួយស្នេហាទុំនឹងទាវក្នុងរឿងទុំទាវឲ្យបានពិស្តារ។សេចក្តីអធិប្បាយមនុស្សគ្រប់រូបដែលកើតមកលើលោកនេះតែរតែមានលក្ខណះដូចគ្នានឹងខុសគ្នាខ្លះជានិចមិនថារូបរាងចិត្តគំនិតដូចគ្នាទេសូម្បីតែរឿងមនោសញ្ចេតនាក៏មានលក្ខណះដូចគ្នាខុសគ្នាដែរ។ចំពោះបញ្ហានេះរឿងគូលីកំនែននឹងទុំទាវក៏អ្នកនិពន្ធកលើកយកសេក្តីស្នេហារវាងកំលោះក្រមុំពីរគូគឺលឹមនិងនាងហេងនឹងទុំទាវមានលក្ខណះដូចគ្នានឹងខុសគ្នាមកបង្ហាញដែរ។តើសេចក្តីស្នេហាលឹមនិងនាងហេងនឹងទុំទាវមួយណាមានលក្ខណះប្រសើរជាង។            ដើម្បីជាដើមទុនក្នុងការបកស្រាយគប្បីយល់ពាក្យគន្លឹះខ្លះជាមុនសិនដូចជាសេចក្តីស្នេហាគឺសំដៅទៅលើការស្រលាញ់ពិតស្អិតដូចជ័រ។អត្ថន័យនៃប្រធាននេះចង់ឲ្យធ្វើការប្រៀវធៀបរបស់លឹមនឹងនាងហេងជាមួយទុំទាវក្នុងរឿងគូលីកំនែននឹងទុំទាវ។បើគេពិនិត្យលក្ខណះដូចគ្នានៃសេចក្តីស្នេហារបស់លឹមនឹងនាងហេងជាមួយទុំទាវឃើញថាពួកគេជាគូស្នេហ៍ដែលមានចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកតស៊ូប្តូរផ្តាច់នឹងមានភក្តីភាពចំពោះគ្នាជានិច្ច។ជាក់ស្តែងលឹមជាមួយនាងហេងពួកគេតែងតែរក្សាភាពស្មោះត្រង់ចិត្តប្តូរផ្តាច់នឹងភក្តីភាពជានិចដូចនាងហេងបានបដិសេធនឹងលោកចៅហ្វាយដែលមានចិត្តស្រលាញ់ខ្លួន(...កុំថាកុង្សីទៀតក៏ខ្ញុំមិនព្រមបែកចិត្តពីបងលឹមបានឡើយ...)ចំនែកទុំទាវក៏ដូចនេះដែរគឺគេតែងតែស្មោះត្រង់តស៊ូប្តូរផ្តាច់នឹងគ្នាពិសេសដើម្បីរក្សាភក្តីភាពចំពោះទុំនាងទាវហ៊ានធ្វើអត្តឃាតមិនព្រមធ្វើជាប្រពន្ធម៉ឺនងួនឡើយ។ចំពោះលក្ខណះខុសគ្នានៃសេចក្តីស្នេហារបស់លឹមនឹងនាងហេងកើតឡើងរយះពេលយូរដោយគេបានសិក្សាចិត្តគ្នាយ៉ាងយូរក្រោយពីការស្តីដណ្តឹងរបស់ម្តាយឪពុក។លឹមនេងហេងបានក្លាយជាគូស្នេហ៍ក្រោយពីការពិសោធន៍យល់ចិត្តគ្នាទៅវិញទៅមកអស់រយះពេលច្រើនឆ្នាំខែដូចជាពួកគេច្រូតកាត់ជាន់អង្ករតែ២នាក់ធ្វើឲ្យពួកគេស្គាល់ចិត្តគ្នាច្បាស់។ហេតុនេះហើយទើបគេទាំងពីរមានភាពស្មោះត្រង់ប្តូរផ្តាច់នឹងគ្នា។សេចក្តីស្នេហារបស់លឹមនឹងហេងជាស្នេហាស្របច្បាប់ទៅតាមប្រពៃណីដែលធ្វើឲ្យគែគ្រប់គ្នារាប់អាន។លឹមនឹងហេងបានក្លាយជាគូដណ្តឹងនឹងគ្នាតាមម្តាយទុកឪពុកដាក់គឺនាងហេងត្រូវតាង៉ែតយាយម៉ុកស្តីដណ្តឹងតាមប្រពៃណីឲ្យទៅលឹមដែលជាកូនពៅរបស់គាត់។គឺកត្តានេះហើយដែលមេឃុំផាន់បំបែកលឹមឲ្យទៅធ្វើជាគូលីនៅពោធិ៍ចិនតុងព្រោះតែខ្លាចអំណាចជាគូស្នេហ៍ពេញច្បាប់របស់លឹមពោលគឺបើលឹមនៅមេឃុំផាន់ប្រាកដជាមិនហ៊ានមកលួងលោមនាងហេងដើម្បីផ្គួបចិត្តចៅហ្វាយឡើយ។ចំនែកទុំទាវសេក្តីស្នេហារបស់ពួកគេជាប្រភេទស្នេហាកាំរន្ទះឃើញភ្លាមស្រឡាញ់ភ្លៀតសេចក្តីស្នេហានេះកើតឡើងព្រោះតែភ្នែកទាំងពីររបស់ពួកគេប៉ះទង្គិចគ្នាតែប៉ុណ្តោះ។នាងទាវគ្រាន់តែបានលឺទុំស្មូត្រភ្លាមក៏កើតមានអារម្មណ៍ពុះកញ្ជ្រោលឡើងរកថាមិនត្រូវ(...កាន់កួចទុក្ខចុកឱរាឱរូបបងហើយដែលទាវបំពារបំពេរ...)សេចក្តីស្នេហាទុំទាវជាសេចក្តីស្នេហាក្បត់ប្រពៃណីជាស្នេហាសង្គមស្អប់ខ្ពើម។ចំពោះរឿងស្នេហាសង្គមខ្មែរអប់រំកូនចៅរក្សាខ្លួនប្រាណឲ្យនៅបរិសុទ្ធបានដល់ថ្ងៃរៀបការទើបមានឈ្មោះថាកូនកត្តញ្ញូហើយស្នេហារបស់គេពិតជាមានតម្លៃយ៉ាងលើសលុបដែលទទួលស្គាល់ពីសង្គម។ផ្ទុយទៅវិញទុំទាវបានធ្វើខ្លួនជាទីសំអប់របស់សង្គមដោយពួកគេហ៊ានរួមរ័ក្សគ្នាមុនពេលការក្បត់នឹងប្រពៃណីជាតិដោយទុំថើបបីបមឱបប្រលែងកាយទាំងពីរឥតក្រែងរួមមេត្រីនៅគ្រឹះស្ថានក្សាន្តមេត្រីស្រស់ស្រីស្រួលស្រើបដោយតណ្ហា។សរុបមកគូស្នេហ៍ទាំងពីរសុទ្ធតែមានចិត្តបរិសុទ្ធប្តូរផ្តាច់រក្សាភក្តីភាពនឹងគ្នាទៅវិញទៅមក។ចំពោះទុំទាវជាគូស្នេហ៍មានភាពខុសឆ្គងគឺឃើញភ្លាមស្រឡាញ់ភ្លាមមិនបានគិតពីពូជពង្សរហូតហ៊ានរួមរ័ក្សគ្នាមុនរៀបការក្បត់ប្រពៃណីធ្វើឲ្យសង្គមស្អប់ខ្ពើមជាខ្លាំង។ចំណែកគូស្នេហ៍របស់លេមនេងហេងជាគូស្នេហ៍ដែលមានលក្ខណះល្អប្រពៃចេះពិសោធន៍ចិត្តគ្នាទៅវិញទៅមកព្រមទាំងបានប្រព្រឹត្តត្រឹមត្រូវតាមប្រពៃណីជាតិដែលធ្វើឲ្យសង្គមទទួលស្គាល់នឹងឲ្យតម្លៃថែមទៀត។            ឆ្លងតាមការប្រៀបធៀបខាងលើយើងហ៊ានសនិដ្ឋានថាសេចក្តីស្នេហារបស់លឹមនឹងនាងហេងមានលក្ខណះប្រសើរជាងរបស់ទុំនឹងទាវពីព្រោះសេចក្តីស្នេហារបស់គេមានភាពជឿបលឿនចេះស្ទាបស្ទង់ចិត្តគ្នាដើម្បីបញ្ជាក់ចិត្តគ្នានៅថ្ងៃក្រោយនឹងបានប្រព្រឹត្តតាមប្រពៃណីដែលជាគម្រូល្អសម្រាប់ប្រទេសជាតិ។

Saturday, March 26, 2016

សុភាសិតមួយចែងថា ដើរត្រូវមានបីស្រដីត្រូវមានបួន

ប្រធាន ៖ មានសុភាសិតមួយចែងថា ដើរត្រូវមានបីស្រដីត្រូវមានបួន ។ ចូរពន្យល់សុភាសិតនេះឲ្យបានពិស្តារ ។
                                                                                សេចក្តីអធិប្បាយ  
                   ប្រទេសកម្ពុជាសម្បូរទៅដោយអ្នកប្រាជ្ញអក្សរសិល្ប៍ចងក្រងក្បួនច្បាប់ផ្សេងៗនឺងសុភាសិតជាដើមទុកសម្រាប់អប់រំដល់កូនចៅទាំងឡាយដើម្បីទទួលសុខចំរើន។ក្នុងក្បួនច្បាប់ដ៏ច្រើននោះក៏មានសុភាសិតមួយចែងថាដើរត្រូវមានបីស្រដីត្រូវមានបួន។តើសុភាសិតនេះមានអត្ថន័យដូចម្តេច?
                   ជាការពិតណាស់ដើរត្រូវមាន៣ព្រោះចាជាចំតម្រូវការដើររបស់ចាស់បុរាណប្រហែលជាលោកមើលឃើញឬពិសោធន៍ដឹងថាមនុស្សម្នាគេត្រូវមានគ្នាសម្រាប់ជួយយកអាសារក្នុងគ្រាក្រចំពោះគ្នីគ្នា។លោកមិនជំទាស់ទេប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវមានគ្នាបីនាក់ដែរគ្នាបីនាក់នេះគឺថាបើម្នាក់មានគ្រោះថ្នាក់គឺបានពីរនាក់សែងមកលំនៅឋានវិញ។សួរបង្អោកក៏មិនបានដែរឬ?វាចេះតែបានហើយតែបើយកស្រួល២នាក់ដាក់ស្នែងអង្រឹងជាការល្អ។ម្យ៉ាងទៀតបើទៅជា១គ្នាបែរជាឈ្លោះគ្នាវិញនោះក៏បានម្នាក់គ្រាន់សម្របសម្រួលវិញមិនឲ្យបែកឆ្ងាយបែកជាអូរហូរជាស្ទឹងឡើយ។បើតាមរូបវិទ្យាវិញកម្លាំងពីរផ្ទុយគ្នាមុខជាប្រទាញគ្នា។បើកម្លាំងពីរនេះស្មើគ្នាវាក៏នៅនឹងថ្កល់តែបើមានមួយខ្លាំងជាងវាប្រាកដណាស់ថាវាប្រទាញទៅកម្លាំងខ្លាំងនោះឯងតែបើមានកម្លាំងបីប្រទាញគ្នានោះវាក៏ត្រូវវិលដោយស្រួលដែលភាសាអ្នកច្បាប់ហៅថាដើរ។លោកម៉ុងតែស្គីយើបានយកប្រព័ន្ធរូបវិទ្យានេះទៅពន្យល់ក្នុងការបែងចែកអំណាចដើម្បីឲ្យនគរដើរគឺចម្រើនលូតលាស់គេត្រូវគ្រប់គ្រងអំណាចជាបីគឺអំណាចនិតិប្រតិបត្តគឺជាអ្នកស្នើនឹងជាអ្នកធ្វើអំណាចនិតិបញ្ញាត្តគឺជាអ្នកពិនិត្យសម្រេចឲ្យធ្វើនិងតាមដានការធ្វើនឹងអំណាចតុលាការដែលជាអ្នកតាមដានការធ្វើ។ក្នុងរបបប្រជាធិបតេយ្យ(សាធារណរដ្ឋ)លោកឲ្យចែកផ្តាច់អំណាចប្រធានាធិបតេយ្យអំណាចសភានឹងតុលាការជាន់ខ្ពស់ធ្វើយ៉ាងនេះអំណាចទាំងបីអាចដើររីឯការស្រដីត្រូវមានបួនព្រោះបួនជាចំនុចកម្រិតចាំបាច់ក្នុងការនិយាយស្តី។តាមធម្មតាសំដីនិយាយវាចូលត្រចៀកគេបើនិយាយទៅគ្មានធ្ងន់ស្រាលនោះជាអ្វីទេប៉ុន្តែបើការនិយាយមានការប៉ះពាល់ឬមិនប៉ះពាល់ទេតែបើគេចោទប្រកាន់តើការពិតស្ថិតនៅលើអ្វី?គីស្ថិតនៅលើសាក្សីដឹងលឺសម្តីដែលនិយាយហើយ។ឧបមាថាក្នុងបួននាក់មានម្នាក់ទោះនឹងអ្នកនិយាយប្រកាន់ពាក្យប្រកាន់សម្តីដោយអយុត្តិធម៌នោះបើមាន២នាក់ទៀតជាអ្នកកាន់សចះធម៌នោះប្រាកដជាជួយអ្នកដែលត្រឹមត្រូវជាក់ជាមិនខានហើយអាចឲ្យអ្នកផងជឿទុកចិត្តបើគេប្រកាន់នោះអ្នកនិយាយក៏អាចប្រកែកបានប៉ុន្តែបើនិយាយទៅហួសការពិតរបស់អ្នកនិយាយកែគំនិតបាន។លើសពីនេះលោកចង់ទូន្មានវែងឆ្ងាយជាងនេះដើម្បីឲ្យសម្តីគេនិយាយប្រកបដោយអង្គបួនគឺសម្តីយុត្តិធម៌ក្នុងខ្លួនដែលគ្រប់គ្នាស្គាល់ថាសីល។ពាក្យសម្តីដែលប្រកបដោយសីលជាពាក្យសម្តីត្រឹមត្រូវស្តាប់បាន​មិនបំពានគេតែជាពាក្យពិតមិនបញ្ជោរលើកតម្កើងឬបង្អាប់ទេ។សំដីមានអធ្យាស្រ័យជាអ្នកបម្រុងជួយសង្គ្រោះគេដោយទ្រព្យសម្បត្តិក្តីដោយសន្តានចិត្តទូលាយគេទាំងឡាយគ្រប់គ្នាទទួលស្គាល់ថាទាន។ពាក្យសម្តីប្រកបដោយទានជាពាក្យដ៏ត្រជាក់ក្រៃទោះបីជាគេទទួលបានសម្ភារះទោះច្រើនក្តីតិចក្តីដែលជាភស្តុតាងសប្បុរធម៌។នរណាមិនអរនរណាមិនសប្បាយបើទទួលបានលាភសម្ភារះដែលបានដោយស្តាប់។បើពុំបានទទួលលាភនេះក៏ដោយចុះក៏ពាក្យនេះពុំហូតប្រយោជន៏អំពីអ្នកដ៏ទែផងដែរ។សម្តីដែលហុចឬមិនហូតប្រយោជន៍ដល់គេនេះជាពាក្យប្រកបដោយទៀនប្រកបដោយអត្ថប្រយោជន៍ច្រើនដល់ម្ចាស់សម្តី។សម្តីមានគិតជាមនុស្សធម៌មិនប្រកាន់អនុគ្រោះដែលគេធ្លាប់ស្គាល់ថាភាវនា។ពាក្យប្រកបដោយភាវនាជាពាក្យប្រកបដោយមនុស្សធម៌មិនច្រះច្អះមិនអាម៉ឹង។ពាក្យសម្តីនិយាយមកជាការបញ្ជាក់ចិត្តគំនិតអ្នកមានមនុស្សធម៌ប្រាកដជាប្រើពាក្យថ្លៃថ្នូរជាភាសាមនុស្ស។ពាក្យប្រកបដោយភាវនាធម៌ជាពាក្យដែលពុំបង្កើតទុក្ខដល់ម្ចាស់សម្តីឡើយ។សម្តីមានប្រាកដក្នុងចិត្តឲ្យគេជឿថាពុំភូតភរទេដែលគែគ្រប់គ្នាធ្លាប់ស្គាល់ថាអធិដ្ឋានគឺជាពាក្យថាយ៉ាងណាធ្វើយ៉ាងនោះម៉ត់ចត់ម៉ឹងម៉ាត់មិនក្រឡាសបាតដៃខ្នងដៃដែលជាពាក្យពិត។អ្នកនិយាយហើយមិនធ្វើពោលគឺគ្មានអធិដ្ឋានធម៌ការសម្រេចចិត្តមិនកែប្រែសម្តីប៉ុន្តែទៅជាកែប្រែវិញមនុស្សនោះអស់កត្តិយសត្រឹមនោះឯងនិយាយស្តីក្រោយៗទៀតអស់អ្នកជឿ។នេះជាពាក្យគ្មានតម្លៃរីឯគ្រោះថ្នាក់ដល់ខ្លួនឯងក៏មានថែមទៀត។
                   សរុបមកសុភាសិតនេះឲ្យអនុវត្តក្នុងក្បួនដើរនឹងនិយាយប៉ុន្មោះទេតែជាពាក្យមួយមានជម្រៅក្នុងធម៌អាថែមទៀតធ្វើឲ្យគេទទួលបានសេចក្តីសុខពិតប្រាកដ។
                   ឆ្លងតាមការបកស្រាយឃើញថាសុភាសិតដែល ចែងថាដើរត្រូវមានបីស្រដីត្រូវមានបួនពិតជាមានអត្ថន័យយ៉ាងប្រសើរពីព្រោះវាគឺជាអ្នកដឹកនាំដល់មនុស្សទាំងឡាយឲ្យឆ្ពោះទៅកាន់ត្រើយសុភមង្គល។ដូចនេះយើងម្នាក់ៗគួរកុំធ្វេសប្រហែសភ្លេចក្បួនបីក្បួនបួននេះក្នុងដំណើរទៅណាមកណាក៏ដូចជាក្នុងការនិយាយស្តីដែរ។


ប្រទេស​តូច​​ជាងគេ​បំផុត​ទាំង១០ក្នុង​លោក

ក្នុង​ចំណោម​ប្រទេស​ជាង២០០ ​ក្នុង​​ពិភពលោក ​គ្រប់​​គ្នា​ភាគច្រើន​ប្រហែល​ជា​ដឹង​ហើយ​ថា​ប្រទេស​ណា​​ដែល​មាន​ផ្ទៃដី​ធំជាង​គេ ​តែ​បើ​​និយាយ​ពី​ប្រទេស​តូច​ជាង​គេ​វិញ ភាគច្រើន​ពុំ​សូវ​ស្គាល់ ឬ​មិន​ធ្លាប់​ឮ​​ឈ្មោះ​ប្រទេស​ទាំង​នោះ​ផង។ ប្រទេស​ខ្លះ​ជា​ប្រជាជាតិ​តូច​មែន​ទែន​ ដែល​មានផ្ទៃ​ដី​មិន​ដល់​មួយ​គីឡូម៉ែត្រ​ការ៉េ​នោះ​ទេ ដែល​ភាគ​ច្រើន​​ជា​កោះ​នៅ​តាម​សមុទ្រ​ប៉ាស៊ីហ្វិក និងការ៉ាបៀន។ ទោះ​ប្រជាជាតិ​ទាំងនោះ​តូច ប៉ុន្តែ​មាន​រដ្ឋាភិបាល និង​វប្បធម៌​ផ្ទាល់ខ្លួន​ដ៏​សម្បូរ​បែប។

​​​​​១០. ​ប្រទេស​​ហ្គ្រេណាដា (៣៤៤ គីឡូម៉ែត្រការ៉េ)

10

ជា​ប្រជាជាតិ​លើ​កោះ​​ក្នុង​សមុទ្រ​ការ៉ាបៀន​ ហ្គ្រេណាដា ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «កោះ​គ្រឿង​ទេស» ​ព្រោះ​មាន​ប្រជាជន​ដាំដុះ​ដំណាំ​ចន្ទន៍​គ្រឹះ​ស្នា​ និង​ផ្លែ mace ធំជាង​គេ​បំផុត​ក្នុង​លោក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​កោះ Trinidad និង Tobago និង​ធ្លាប់​នៅ​ក្រោម​អាណានិគម​បារាំង​ពី​ឆ្នាំ ១៦៤៩ ដល់​ ១៧៦៣។ ​លំហូរ​ឥទ្ធិពល​​ប្រពៃណី និង​វប្បធម៌​បារាំង​ បាន​ជ្រាបចូល​យ៉ាង​ខ្លាំង​តាំង​ពី​ពេល​នោះ​មក និង​មាន​សំណង់​បារាំង​បន្សល់​​​ទុក​យ៉ាង​ច្រើន​ផង​ដែរ។ ចំណែក​ប្រជាជន​មាន​ចំនួន ១០២ ៨៩៧​​នាក់​ក្នុង​ឆ្នាំ ២០១៣ (យោង​តាម​ធនាគារ​ពិភព​លោក)។​
​​
៩. ប្រទេស​ម៉ាល់តា (៣១៦ គីឡូ​ម៉ែត្រ​ការ៉េ)

9

ម៉ាល់តា​ជា​ប្រទេស​ដែន​កោះ​ ស្ថិត​នៅ​​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​មាន​កោះ​ចំនួន​​បី បូក​បញ្ចូល​​គ្នា​បង្កើត​ជា​សាធារណរដ្ឋ​ម៉ាល់តា គឺ Gozo, Comino និង​ម៉ាល់តា​ ធំជាង​គេ។ ប្រទេស​នេះ​មាន​ប្រជាជន​ជាង ៤៥ម៉ឺន​នាក់ ​​ដែល​​ចំនួន​នេះ​ធ្វើ​ឲ្យ​ប្រទេស​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​ប្រជាជន​រស់​នៅ​កកកុញ​មួយ ក្នុង​លោក។

៨. ប្រទេស​ម៉ាល់ឌីវ ( ៣០០ គីឡូ​ម៉ែត្រ​ការ៉េ)
8

កោះ​ម៉ាឌីវ ជា​​ប្រទេស​តូច​បំផុត​នៅ​អាស៊ី ​ស្ថិត​នៅ​មហាសមុទ្រ​ឥណ្ឌា និង​ធ្លាប់​​ជាប់​នៅ​ក្រោម​អាណានិគម​ប្រទេស​មហា​អំណាច​ជាច្រើន​ដូច​ជា ព័រទុយហ្គាល់ ហូឡង់ ​និង​ចក្រភព​អង់គ្លេស តែ​ទទួល​បាន​ឯករាជ្យ​​ក្នុង​ឆ្នាំ ១៩៦៥។ ចំនួន​ប្រជាជន​មាន ៣៤៥ ០២៣នាក់ (ឆ្នាំ ២០១៣)។​

៧. ប្រទេស Saint Kitts and Nevis (២៦១ គីឡូ​ម៉ែត្រ​ការ៉េ)

7

កោះ​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​សមុទ្រ​ការ៉ាបៀន និង​ធ្លាប់​កាន់​កាប់​ដោយ​បណ្ដា​ប្រទេស​នៅ អឺរ៉ុប។ សេដ្ឋកិច្ច​ប្រទេស​នេះ ពឹង​អាស្រ័យ​លើ ​ចំណូល​ទេសចរ កសិកម្ម និង​ឧស្សាហកម្ម​ផលិត​តូច​ៗ។ កោះ​នេះ ផ្ដល់​កន្លែង​ងូត​ទឹក​​ដ៏​អស្ចារ្យ គយគន់​ទេសភាព​ជីវិត​សត្វ​ក្នុង​ទឹក ​មាន​រមណីយដ្ឋាន និង​សណ្ឋាគារ​ប្រណិត​ៗ​ច្រើន​ផង​ដែរ។ចំនួន​ប្រជាជន​មាន ៥៤ ១៩១នាក់ (ឆ្នាំ ២០១៣)។

៦. ប្រទេស​លិចទេន​ស្តែន (១៦០ គីឡូ​ម៉ែត្រ​ការ៉េ)

16

ប្រទេស​នេះ​និយាយ​ភាសា​អាល្លឺម៉ង់ ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អាល់ Alps នៅ​ចន្លោះ​ប្រទេស​ស្វីស និង​អូទ្រីស។ ទោះ​បី​ផ្ទៃ​ដី​​​តូច តែ​ប្រទេស​នេះ​​​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​ជាង​គេ​បំផុត​ក្នុង​លោក ដោយ​គិត​ចំណូល​ផលិត​ផល​ក្នុង​ស្រុក​សរុប GDP និង​មាន​អត្រា​អ្នក​ការងារ​ធ្វើ​ទាប​បំផុត ១,៥% ប៉ុណ្ណោះ។ ចំនួន​ប្រជាជន ៣៦ ៩២៦នាក់ (ឆ្នាំ ២០១៣)។​​

៥.ប្រទេស​សាន់ម៉ារីណូ ( ៦១ គីឡូ​ម៉ែត្រ​ការ៉េ)

15

ប្រទេស​នេះ​ព័ទ្ធ​ជុំវិញ​ដោយ​ប្រទេស​អ៊ីតាលី​​ទាំង​ស្រុង និង​ជា​រដ្ឋ​អធិបតេយ្យ​ចំណាស់​ជាង​គេ​មួយ​ក្នុង​លោក ហើយ​ថែម​ទាំង​ជា​ប្រទេស​អ្នក​មាន​ដែរ ដោយ​មាន​ GDP ខ្ពស់។ ប្រទេស​នេះ​តូច​ជាងគេ​ទី ៣​នៅ​អឺរ៉ុប និង​មាន​ប្រជាជន ៣០​ ០០០​នាក់ រួម​នឹង​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ទាប​បំផុត​ផង​ដែរ។​​​​​

៤. ប្រទេស​ទូវ៉ាលូ (២៦ គីឡូ​ម៉ែត្រ​ការ៉េ)

14

ប្រទេស​នេះ​​មាន​ទីតាំង​​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​ ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​កោះ Ellice Islands។ ​ចំនួន​ប្រជាជន​មាន ១០ ០០០នាក់ ​មាន​ផ្លូវ​ប្រវែង ៨គីឡូម៉ែត្រ មាន​មន្ទីរពេទ្យ​តែ​មួយ​គត់។ ទូវ៉ាលូ ធ្លាប់​ជា​ទឹក​ដី​របស់​ចក្រភព​អង់គ្លេស ប៉ុន្តែ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៧៨។ ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​​មាន​ចំនួន​តិច​​ជាង ២ពាន់​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សម្បូរ​ដោយ​អ្នក​ទៅ​រកស៊ី។

៣. ប្រទេស​ណូរុ (២១ គីឡូ​ម៉ែត្រ​ការ៉េ)

13

ជា​កោះ​​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី ណូរុជា​​ប្រទេស​​កោះ ​តូច​ជាង​គេ​បំផុត​ក្នុង​លោក។ ពី​មុន​គេ​ធ្លាប់​ស្គាល់​ថា​ជា​កោះ​រីករាយ (Pleasant Island) ​ធនធាន​រ៉ែ​ផូស្វាត​សម្បូរ​ខ្លាំង តែ​ឥឡូវ​បាន​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​ប្រជាជន​​អត់​ការងារ​ធ្វើ​ជាង ៩០% ដោយ ១០​% ធ្វើការ​រដ្ឋ។ ណូរុ ​ល្បី​ខាង​ប្រជា​ជន​ធាត់​ជ្រុល​ច្រើន​ជាងគេ​ក្នុង​លោក ដោយ​បុរស​មាន ៩៧% និង​ស្ត្រី ៩៣% ដែល​ធាត់​លើស​ទម្ងន់។ ដោយ​សារ​បញ្ហា​នេះ ណូរុ ​​ជា​ប្រទេស​មាន​អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត២​ ខ្ពស់​បំផុត និង​មាន​ចំនួន​ប្រជាជន ៤០% កើត​ជំងឺ​​ប្រចាំ​កាយ។​​

២. ប្រទេស​ម៉ូណាកូ (២ គីឡូ​ម៉ែត្រ​ការ៉េ)

12

ប្រទេស​នេះ​ស្ថិត​នៅ​តាម​ឆ្នេរ​ French Riviera នៃ​សមុទ្រ​មេឌីទែរ៉ាណេ ភាគ​អាគ្នេយ៍​ប្រទេស​បារាំង។ ម៉ូណាកូ ​គឺ​ជា​សំបុក​​មាន​មហាសេដ្ឋី​លាន​ដុល្លារ ពាន់​លាន​ដុល្លារ​ដ៏​ច្រើន​មួយ​ក្នុង​លោក។ ប្រជាជន​មាន​ចំនួន ៣៦ ០០០​នាក់ ​ភាគច្រើន​និយាយ​ភាសា​បារាំង និង​ជា​ប្រទេស​មាន​មនុស្ស​រស់​នៅ​កក​កុញ​គ្នា។​​​​

១. បុរី​វ៉ាទីកង់ (០,៤៤ គីឡូ​ម៉ែត្រ​ការ៉េ)

11

ប្រទេស​តូច​ជាង​គេ​បំផុត​ក្នុង​លោក​គឺ​បូរីវ៉ាទីកង់ មាន​ទីតាំង​ព័ទ្ធ​ជុំ​វិញ​ដោយ​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី តែ​​ទី​ស្នាក់​ការ​ធំរបស់​​វិហារ​កាតូលិក នៅ​ចំកណ្ដាល​ប្រទេស​នេះ។ សម្រាប់​ចំណូល​​ប្រទេស​បាន​មកពី​លក់​វត្ថុ​អនុស្សាវរីយ៍​ ដល់​អ្នក​ទេសចរ និង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ​បុរាណ។ ចំនួន​ប្រជាជន​មាន ៤៥១នាក់ (ឆ្នាំ ២០១២)៕

សត្វ​១០​ប្រភេទ​សាហាវ​​បំផុត​ នៅ​ព្រៃ​អាម៉ាហ្សូន


​អាម៉ាហ្សូន​ គឺ​ជា​ព្រៃ​លិច​ទឹក​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​លោក ​ដែលស្ថិត​នៅ​ក្នុង​ប្រទេស​៩ មាន ​ប្រេស៊ីល ប៉េរូ កូឡុំប៊ី វេណេហ្ស៊ុយអេឡា អេក្វាឌ័រ បូលីវី ហ្គីអាណា ស៊ូរីណាម និងFrench Guiana។ ​វា​ក៏​​ស្មើ​នឹង​ពាក់​កណ្ដាល​នៃព្រៃ​លិចទឹក​ដែល​នៅ​សល់​លើ​ផែនដី​ផង​ដែរ។ វា​ជា​សំបុក​ដើម​ឈើ​កម្រ​ៗ ​សត្វ​មាន​ជាង ១៦០០០ប្រភេទ ដែល​ភាគច្រើន​​មិន​មាន​ដុះ ឬ​រស់​នៅ​ តាម​តំបន់​ផ្សេង​​ជុំវិញ​ពិភពលោក​ឡើយ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ពួកគេ​តែង​តែ​រក​ឃើញ​សត្វ​ប្រភេទ​ថ្មី​មួយ រៀងរាល់​ ៣ថ្ងៃ​ម្ដង។ ខាង​ក្រោម​នេះ​ជា​សត្វ​ដែល​គេ​​គិត​ថា​ មាន​ភាព​សាហាវ​ជាងគេ​បំផុត ដោយ​ពិស​វា​បាន​ធ្វើ​ឲ្យ​មនុស្ស ឬ​សត្រូវ​របស់​វា​ស្លាប់​ក្នុង​រយៈពេល​ខ្លី​បាន៖

១. ពស់ Anaconda បៃតង

1

ពស់​​នេះ​មាន​ប្រវែង​ដល់​ទៅ ៩ម៉ែត្រ និង​ទម្ងន់​ជាង ២២៧គីឡូក្រាម ​ដោយ​វា​បាន​ជាប់​ឈ្មោះ​ជា​សត្វ​ពស់​ធំជាង​គេ​បំផុត​ ហើយ​គេ​តែង​តែ​ឃើញ​វា​ហែល​ក្នុង​ទន្លេ​អាម៉ាហ្សូន​ជារឿយៗ​។ ល្បឿន​នៃ​ការ​ហែល​ទឹក​របស់​វា លឿន ​​និង​វាយ​ប្រហារ​សត្រូវ​ចំ​គោល​ដៅ វា​អាច​លេប​ខ្លាដំបង ក្រពើ ជ្រូក​ព្រៃ ក្ដាន់ និង​មនុស្ស​ដោយ​គ្មាន​បញ្ហា ដោយ​វា​ប្រើ​ខ្លួន​រឹត​ជុំវិញ​ឲ្យ​សត្រូវ​ថប់​ដង្ហើម​តែ​ម្ដង។

២. ក្រពើខ្មៅ Caiman

2

ក្រពើ​ Caiman ជា​ប្រភេទ​ក្រពើ​ធំ​ជាង​គេ​បំផុត​ក្នុង​លោក និង​ជា​សត្វ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ​នៅ​ព្រៃ​អាម៉ាហ្សូន។ ​វា​មិន​ដែល​រារែក​ក្នុង​ការ​ចាប់​សត្វ​ផ្សេង​ៗ​ជា​ចំណី​ឡើយ មិន​ថា​ស្វា ត្រី​ពីរ៉ាញ៉ា​ ជ្រូកព្រៃ ភេ​យក្ស ឆ្កែព្រៃ ​ពស់​ Anaconda និង​ក្រពើ​ផ្សេង​ៗ​ទៀត​ដែរ។ ក្រពើ​នេះ​អាច​មាន​ប្រវែង​ដល់​ទៅ ៦ម៉ែត្រ។

៣. អន្ទង់​អគ្គិសនី

3

អន្ទង់​អគ្គិសនី ឬ​អន្ទង់​ឆក់​នេះ អាច​បង្កើត​អគ្គិសនី​​ខ្លួន​ឯង​បាន​ ដោយ​​​មាន​កម្លាំង​ខ្លាំង​ជាង​​អគ្គសនី​ធម្មតា ៥ដង។ ​ការ​ចាប់​ចំណី​របស់​វា ​គឺ​មាន​ភាព​ងាយ​ស្រួល ដោយ​គ្រាន់​តែ​បញ្ចេញ​ភ្លើង​ឆក់​ដាក់​ឲ្យ​សត្រូវ​ងាប់ រួច​វា​លេប​ទាំង​មូល ប៉ុន្តែ​វា​អាច​បញ្ចេញ​កម្លាំង​ឆក់​​​ដ៏​ខ្លាំង​ជា​ច្រើន​នាទី ​ពេល​វា​ត្រូវ​សត្វ​ផ្សេង​យាយី​ឲ្យ​ភ័យខ្លាច​។ មនុស្ស​ជាច្រើន​នាក់​​មក​ហើយ ​ធ្លាប់​ត្រូវ​អន្ទង់​​ឆក់ ​ក្រោយ​ដើរ​ជាន់​វា​ដោយ​មិន​ដឹង​ខ្លួន ដែល​ធ្វើ​ឲ្យ​ពិការ​​ដើរ​លែង​រួច។

៤. ត្រី​ពីរ៉ាញ៉ា​ក្រហម

4

​​​​ត្រី​​ពីរ៉ាញ៉ា​​មាន​មាឌ​តូច តែ​មាន​ធ្មេញ​ស្រួច រឹង​ អាច​ខាំ​ហែក​សាច់​​ចេញ​ពី​ឆ្អឹង​បាន តែ​អ្នក​ជំនាញ​ប្រាប់​ថា​​ភាគច្រើន វា​ស៊ី​សាច់​សត្វ​ងាប់​ស្រាប់។ វា​ក៏​ស៊ី​សត្វ​ល្អិត និង​ដើម​រុក្ខជាតិ​ដែរ ហើយ​ពួកវា​ចូលចិត្ត​រស់​នៅ​ជា​ហ្វូង។

៥. កញ្ចាញ់​ចេក​​ពិស Dart Frog

5

កញ្ចាញ់​ចេក​ពិស​នេះ​​​មាន​ខ្លួន​ពណ៌​ឆើត​ៗ​ដូច​ ពណ៌​ស្វាយ បៃតង លឿង និង​ទឹក​មាស​ ហើយ​​​​សត្វ​ដែល​ប៉ះ​ខ្លួន​វា​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​ពិស​តាម​ស្បែក​ នឹង​ជ្រាប​ចូល​ក្នុង​​បេះ​ដូង​សត្រូវ​ ដែល​ធ្វើ​ឲ្យ​បេះដូង​លែង​ដំណើរការ​។

៦. ឥន្ទ្រី​កំណាច Harpy

6

ឥន្ទ្រី​នេះ​ ជា​ប្រភេទ​សត្វ​បក្សី​ធំ​ជាង​គេ​បំផុត​មួយ ដែល​មាន​ក្រញាំ​​ប្រវែង​ដល់​ទៅ ១៣សង់ទីម៉ែត្រ។ ក្រញាំ​ទាំង​នេះ​អាច​ចាប់​​កូន​ក្រពើ ស្វា កំប្រុក កណ្ដុរ ពង្រូល និង​បក្សី​តូច​ៗ​នៅ​លើ​ដើម​ឈើ​បាន។

៧. ពីងពាង​ពិស Brazilian Wandering

7

​​​​​​​​ពីងពាង​​ប្រភេទ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពីងពាង​​មាន​ពិស​ខ្លាំង​ជាងគេ​បំផុត ហើយ​សត្រូវ​​ដែល​ត្រូវ​ពិស ​តែង​តែ​ដើរ​លែង​រួច មាន​អាការៈ​ពិបាក​ដកដង្ហើម​ ឈឺចុក​ចាប់​ពេញ​រាង​កាយ។

៨. ក្អែប​យក្ស Amazonian

8

ក្អែប​នេះ​មាន​ប្រវែង​ដល់​ទៅ​ ២៥ ទៅ ៣០សង់ទីម៉ែត្រ ពិស​របស់​​វា​អាច​សម្លាប់ សត្វល្អិត​ អា​ពីង ​បក្សី​តូច​ៗ បង្កួយ ​កង្កែប កណ្ដុរ ពស់ និង​ប្រចៀវ​ជាដើម។ វិធី​សម្លាប់​សត្រូវ គឺ​វា​យក​ខ្លួន​របស់​វា​រុំ​ព័ទ្ធ​នឹង​ចំណី រួច​ចាប់​ផ្ដើម​ស៊ី​ចំណី​ទាំង​រស់​បន្តិច​ម្ដងៗ។

៩. ស្រមោច​ពិស Bullet

9

​​​​ទោះ​ជា​វា​មាន​ខ្លួន​តូច​ប្រវែង​ជាង ២,៥​សង់ទីម៉ែត្រ​ក្ដី ក៏​ពិស​របស់​វា​ធ្វើ​ឲ្យ​សត្រូវ​ឈឺ​ចុកចាប់ ដូច​ត្រូវ​​​គ្រាប់​ដែរ ​ហើយ​​កន្លែង​ដែល​វា​ខាំ​​នឹង​ធ្វើ​ឲ្យ​លែង​ដំណើរការ។

១០. ប្រចៀវ​ជញ្ជក់​ឈាម Common

10

ប្រចៀវ​នេះ​ចេញ​រក​ចំណី​តែ​ពេល​យប់ ​ហុត​តែ​ឈាម​ប៉ុណ្ណោះ ហើយ​វា​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ប្រទេស​មិកស៊ិក​ និង​អាមេរិក​ខាងត្បូង​ដែរ។ ​វា​តែង​តែ​ទៅ​ខាំ​គោ​ក្របី សេះ ដែល​ខាំ​បឺត​ម្ដង​មាន​រយៈពេល​ជាងកន្លះ​ម៉ោង។ ​វា​ខាំ​មិន​សូវ​ឈឺ​ទេ ​ហើយ​បើ​ខាំ​មនុស្ស ​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំងឺ​ឡើយ ​ប៉ុន្តែ​មុខ​របួស​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ​ណាស់​៕

ទីក្រុង​ទាំង​១០​ មាន​ប្រជាជន​រស់នៅ​​ច្រើន​ជាង​គេ​បំផុត​​ក្នុង​លោក

​ប្រជាជន​នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ឥត​ឈប់ឈរ ស្រប​ពេល​ដែល​អ្នក​ផ្លាស់​ពី​ជនបទ​ទៅ​នៅ​តាម​ទីក្រុង​ក៏​បន្ត​កើន​ឡើង​ដូច​គ្នា។ នៅ​ឆ្នាំ២០១៥ ​នេះ ​​ចំនួន​ប្រជាជន​​ទីក្រុង​បាន​កើន​ឡើង ៥៤% ​​ ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ (UN)។


​​នៅ​អាស៊ី ​ទោះ​ជា​​ចំនួន​ផ្លាស់​ទី​ចូល​ទីក្រុង​មាន​​កម្រិត​ទាប តែ​វា​ច្រើន​​​​ជាងគេ​​នៅ​លើ​ពិភព​លោក​គឺ​ស្មើ​នឹង​​ ៥៣% ​នៃ​ប្រជាជន​លើ​ផែន​ដី។ ទីក្រុង​​តូក្យូ របស់​ជប៉ុន ​​បាន​​ឈរ​នៅ​លំដាប់​កំពូល​គេ​​ ដែល​មាន​​ប្រជាជន​រស់​នៅ​ច្រើន​​ដល់​ទៅ ៣៧,២លាន​នាក់ ​​រក្សា​តំណែង​​នេះ​តាំង​ពី​ឆ្នាំ​ ​​១៩៩០​មក​ម្ល៉េះ។ ​រំពឹង​ថា​តូក្យូ ត្រូវ​គេ​ព្យាករ​ថា​នឹង​រក្សា​តំណែង​នេះ​បាន​រហូត​ដល់​ឆ្នាំ ២០៣០ ​ជាមួយ​ប្រជាជន ៣៨,៧លាន​នាក់​។

ad

តទៅ​មុខ​ទៀត​​ UN ​ក៏បាន​ព្យាករ​ថា​ចំនួន​​​​​អ្នក​រស់​នៅ​តាម​ទីក្រុង​នានា នឹង​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ដល់​ ៦,៣លាន​នាក់​នៅ​ឆ្នាំ ២០៥០។ ខាង​ក្រោម​នេះ​ជា​ទីក្រុង​​ទាំង ១០ ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ​បំផុត (គិត​ត្រឹម​ទិន្នន័យ​ឆ្នាំ​២០១៤)​៖

១. ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន ​(៣៧,២ លាននាក់)

តូក្យូ​ ជា​រដ្ឋធានី​ប្រទេស​ជប៉ុន ​ដែល​មាន​​ទីក្រុង​ធំ​ៗ​​ច្របាច់​បញ្ចូល​គ្នា​គឺ Kawasaki, Sagamihara, និង Yokohama ​ ​ដោយ​មាន​ព្រំដែន​រដ្ឋបាល​រួម​​នៅ​តូក្យូ ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ប្រជាជន​កកកុញ​ជាងគេ​បំផុត​នៅ​លើ​លោក។ អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ០,៦%។

២. ទីក្រុង​ដេលី ​ប្រទេស​ឥណ្ឌា (២៥ លាននាក់)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ២,៥%

៣. ទីក្រុង​សៀង​ហៃ ប្រទេស​ចិន (២៣ លាន​នាក់)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ២,៩%

៤. ទីក្រុង​ម៉ិកស៊ីកូ ​ប្រទេស​ម៉ិកស៊ីកូ (២១ លាន​នាក់)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ១,៥%

៥. ទីក្រុង​ម៉ុមបៃ ប្រទេស​ឥណ្ឌា (២១ លាន​នាក់​)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ២,៥%

៦. ទីក្រុង​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេស៊ីល (២១ លាន​នាក់)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ១,២%

៧. ទីក្រុង​អូសាកា ប្រទេស​ជប៉ុន (២០លាន​នាក់)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ០,៦%

៨. ទីក្រុង​ប៉េកាំង ប្រទេស​ចិន (២០ លាន​នាក់)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ២,៩%

៩. ទីក្រុង​ញូវយក សហរដ្ឋអាមេរិក (១៨,៥លាន​នាក់)

អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ១,១%

១០. ទីក្រុង​កៃរ៉ូ ប្រទេស​អេស៊ីប (១៨,៥លាន​នាក់​)

​អត្រា​កំណើន​ពី​ឆ្នាំ ២០១០-២០១៥ ​មាន​ចំនួន ២% ៕

​ទីក្រុង​កំពូល​ទាំង​១០ ដែល​មាន​សុវត្ថិភាព​ជាង​គេ

The Economist Intelligence Unit ​បាន​ចាត់​ថ្នាក់​​ទីក្រុង​ធំ​ៗ​ជាងគេ​បំផុត​ចំនួន៥០ លើ​លោក​ រួម​ទាំង​ទីក្រុង​ឡុងដ៍ ញ៉ូយ៉ក និង​ប៉ារីស ​ថា​ជា​ទីក្រុង​មាន​សុវត្ថិភាព​ចង់​រស់​នៅ​ជាងគេ ​ដោយ​គិត​ទៅ​លើ​សុវត្ថិភាព​ផ្ទាល់​ខ្លួន សុវត្ថិភាព​សុខភាព សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ ​និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល។

ខាង​ក្រោម​នេះ​ជា​ទីក្រុង​កំពូល​ទាំង​១០ ដែល​មាន​សុវត្ថិភាព​ជាង​គេ៖

១០. ទីក្រុង​ញ៉ូយក អាមេរិក

10

ទីក្រុង​នេះ​​ជាប់​ចំណាត់​ថ្នាក់​ទី៣​ខាង​សុវត្ថិភាព​ឌីជីថល និង​សុវត្ថិភាព​សុខភាព​​ទី ២ ​ប៉ុន្តែ​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​លេខរៀង​ទី ២៨។ អាយុ​រស់​នៅ​ជាមធ្យម ៨១ឆ្នាំ។

៩. ទីក្រុង​ម៉ែលប៊ន អូស្ត្រាលី

9

ទីក្រុង​នេះ​​ជាប់​ចំណាត់​ថ្នាក់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​លំដាប់​ទី ២ និង​ខាង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទី ៨។ អាយុ​រស់​នៅ​ជាមធ្យម ៨៦ឆ្នាំ។

៨. ទីក្រុង​តូរ៉ុនតូ កាណាដា

8

ទីក្រុង​នេះ​ល្អ​លំដាប់​ខ្ពស់​សម្រាប់​រស់​នៅ​ និង​សិក្សា​រៀន​សូត្រ។ តូរ៉ុនតូ​មាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ល្អ លំដាប់​ទី ៨ និង​អាយុ​រស់​នៅ​ជាមធ្យម ៨១ឆ្នាំ។

៧. ទីក្រុង​ស៊ូរិច ស្វីស

7

ទីក្រុង​នេះ​​ឈរ​លំដាប់​កំពូល​គេ​លេខ ១ ​ខាង​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​​សុវត្ថិភាព​​សុខភាព ជាមួយ​អាយុ​រស់​នៅ​ជាមធ្យម ៨៤ឆ្នាំ។

៦. ទីក្រុង​ស៊ីដនី អូស្ត្រាលី

6

សុវត្ថិភាព​​ហេដ្ឋារចនាសម្ព័ន្ធ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី ៣ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​លេខ ១០។ អាយុ​រស់​នៅ​ជាមធ្យម ៨១​ឆ្នាំ។

៥. ទីក្រុង​អាស្ត៊ែរដាំ ហូឡង់

5

គិត​ជា​រួមឈរ​នៅ​លេខ​៥ តែ​បើ​គិត​ពី​កត្តា​សុវត្ថិភាព​ផ្ទាល់​ខ្លួន ទីក្រុង​នេះ​​ឈរ​នៅ​លេខរៀង​ទី ៩ ក្នុង​ចំណោម​ទីក្រុង​ទាំង ៥០។ អាយុ​រស់​នៅ​ជាមធ្យម ៧៩ឆ្នាំ។

៤. ទីក្រុង​ស្តុកហូម ស៊ុយអែត

4

ទីក្រុង​នេះ​ក៏​ស្ថិត​នៅ​លំដាប់​កំពូល​ខាង​សុវត្ថិភាព​ដែរ ជាមួយ​អាយុ​រស់​នៅ​ជាមធ្យម ៨២ឆ្នាំ។

៣. ទីក្រុង​អូសាកា ជប៉ុន

3

អួសាកា ជាប់​ឈ្មោះ​ជា​ទីក្រុង​មាន​សុខ​សុវត្ថិភាព​​ផ្ទាល់​ខ្លួន​ល្អ​បំផុត​ទី ២ និង​មាន​សុវត្ថិភាព​ឌីជីថល​ទី ៥។ អាយុ​រស់​នៅ​ជាមធ្យម ៨៣ឆ្នាំ។

២. ទីក្រុង​សាំងហ្គាពួរ សិង្ហបុរី

2

ទីក្រុង​នេះ​គឺ​មាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ល្អ​ជាង​គេ​បំផុត រួម​នឹង​បរិស្ថាន​បើក​អាជីវកម្ម​ផង​ដែរ។ អាយុ​រស់នៅ​ជា​មធ្យម ៨២ឆ្នាំ។

១. ទីក្រុង​តូក្យូ ជប៉ុន

1

​​តូក្យូ​​ជាប់​ឈ្មោះ​ជា​ទីក្រុង​មាន​សុខ​សុវត្ថិភាព​ល្អ​ជាង​គេ​បំផុត​ក្នុង​លោក សុវត្ថិភាព​ទាំង ៤ប្រភេទ​ខាង​លើ​​ ទីក្រុង​នេះ​ឈរ​លើ​គេ​ទាំង​អស់។ អាយុ​រស់​នៅ​ជាមធ្យម ៨២ឆ្នាំ៕

កម្រងធាតុគីមីបកស្រាយរូបភាព

កម្រងធាតុគីមីបកស្រាយរូបភាព