Tuesday, March 8, 2016

ប្រាសាទអង្គរវត្ត (Angkor Wat temple)


ខេត្តសៀមរាប ប្រទេសកម្ពុជា













ពលទាហ៊ានសម័យមហានគរ


ប្រាសាទអង្គរវត្តជាស្ថាបត្យកម្មអច្ឆរិយះលំដាប់ពិភពលោកសង់នៅដើមស.វទី១២ដោយព្រះបាទសូរ្យវរ្ម័នទី២(១១១៣-១១៥០)ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទអង្គរវត្តមានកម្ពស់៦៥ម៉ែត្រមានក្រឡាផ្ទៃប្រហែល២០០ហិចតារាងចតុកោណកែងដែលកំណត់ដោយកំពែងព័ទ្ធជុំវិញនិងគូទឹកព័ទ្ធជុំវិញមានទទឹង២០០ម៉ែត្រ។
            នៅខាងមុខផ្លូវចូលមានតោថ្មធំៗឈរយាមនៅអមសងខាងផ្លូវរីនៅខាងចុងនៃផ្លូវចូលមានគោបុរះប្រាង្គបីដែលមានកម្ពស់ខុសគ្នាដូចនេះទើបមានមនុស្សខ្លះគិតថាស្នាដៃនេះមិនមែនជាមនុស្សសាងទេគឺជាស្នាដៃអទិទេព។នៅចំកណ្តាលប្រាសាទសង់ជាប្រាង្គមានកំពូល៥មានរូបគំនូរឆ្លាក់ជាប់នឹងថ្មជារឿងរាមកេរ្តិ៍ប្រវត្តធ្វើសឹករបស់វីរក្សត្រកូរសមុទ្រទឹកដោះកំណើតអប្សរានិងលើប្រាសាទឆ្លាក់ជារូបព្រហ្មមុខបួន។បើតាមសិលាចារឹកនៅស.វទី១៦ឈ្មោះអង្គរវត្តគឺព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក។ឆ្នាំ១៩៩២ត្រូវបានគេដាក់បញ្ជូលជាបេតិកភណ្ឌពិភពលោករបស់អង្គកាយូណេស្កូ។

            បច្ចុប្បន្នប្រសាទអង្គរវត្តបានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជារហូតមានពំនោលមួយពោលថា(កើតមកជាកូនខ្មែរត្រូវតែបានទៅលេងប្រាសាទអង្គរវត្តយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតដើម្បីបានស្គាល់ពីស្នាដៃបុព្វបុរសរបស់ខ្លួន)។

1 comment:

  1. Slots, Jackpots and Table Games at Jamul Casino Resort
    Try 서귀포 출장안마 over 26500 slots, video poker, 김천 출장마사지 blackjack, roulette, and more 전라북도 출장샵 at Jamul Casino Resort. 당진 출장마사지 Featuring free WiFi and free 영천 출장마사지 parking.

    ReplyDelete